ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជង់ប្លន់មិនបានសម្រេច សមត្ថកិច្ចដេញតាមរត់ចោលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចដេញតាមចាប់ និងឡោមព័ទ្ធជនសង្ស័យ២នាក់ ក្នុងចំណោម៦នាក់ បានរត់​ចូលផ្ទះសំណង់មិនរៀបរយគេចខ្លួនបាត់ស្រមោល​ ខណៈដែលកំពុងរុករក ក៏ប្រទះឃើញទូហ្គេមបាញ់ត្រីមួយកន្លែងឃាត់បុរស៣នាក់យកទៅសាកសួរ។

ហេតុការណ៍កើតឡើងនៅផ្លវR6 ចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានជនរងគ្រោះបានស្រែកឆោឡោឡើងថា មានជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង បានមកភ្ជង់ប្លន់ទៅលើយុវជនពីរនាក់ ពេលនោះជនរងគ្រោះម្នាក់បានស្រែកចោរៗ ស្របពេលនោះកម្លាំងល្បាតឮ ក៏បានដេញពីក្រោយមកដល់ចំណុចផ្លូវសុខហុក ជនសង្ស័យមានគ្នា៦នាក់ និងម៉ូតូ៣គឿង។

ដោយឡែកនៅម៉ូតូ១គ្រឿងម៉ាកMSXជិះ២នាក់ កម្លាំងសមត្ថកិច្ចដេញប្រផាត់ចាប់ប្រភីងរហូតមកដល់ផ្លូវR6 កន្លែងកើតហេតុខាងលើជនសង្ស័យមានផ្ដួលម៉ូតូចោលរត់បាតជើងសព្រាតចូលទៅផ្ទះបើកទូបាញ់ត្រីមួយកន្លែង សមត្ថកិច្ចឡោមព័ទ្ធឆែកឆេរកតែរកតែមិនឃើញ ឃើញតែបុរសបីនាក់ដែលនៅក្នុងកន្លែងលេងហ្គេមបាញ់ត្រីនោះហើយបាននាំបុរសទាំង៣នាក់មកសាកសួរ។

ក្រោយកើតហេតុ ម៉ូតូជនសង្ស័យម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FE-2930 ដែលផ្ដួលចោល និងម៉ូតូគុបជ្រុង១គ្រឿងទៀតដែលនៅ​កន្លែងហ្គេមបាញ់ត្រី​ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌ៕ សុខាសែនជ័យ


ចែករំលែក៖