ភ្នំពេញ ៖ រថយនុ្តធុនធំបានបុកបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត ខណៈរត់ឆ្លងផ្លូវមិនបានប្រុងប្រយ័ត្ន កាលពីវេលាម៉ោង ០៨ និង ៤៥ នាទីព្រឹកថ្ងៃទី ០៧ ខែ សីហាឆ្នាំ២០១៧ត្រង់ចំណុចមុខវត្តព្រែកព្នៅ លើផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ។
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានរត់ឆ្លងផ្លូវដោយមិនបានប្រុងប្រយ័ត្ន ព្រោតែមានរថយន្តមួយគ្រឿងផ្សេងទៀតបាំងពីមុខមើលមិនឃើញទើបត្រូវរថយន្តធុនធំបុកបណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទពេទ្យកាល់ម៉ែត តែជាអកុសលត្រូវដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីពេទ្យតែម្តង។
លោកសុិន សុវណ្ណ ប្រធានផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនរងគ្រោះដល់ស្លាប់មានឈ្មោះ សន រដ្ឋា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិខ្សាច់ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្ត កណ្តាលធ្វើដំណើរដោយថ្មើរជើងឆ្លងផ្លូវ ត្រូវម៉ាក HYUNDAI ពណ៌ស្លាទុំ មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A-1549 បើកបរទិសដៅពីជើង ទៅត្បូងបុកពេញទំហឹងបណ្ត្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីពេទ្យកាល់ម៉ែត។
លោកសុិន សុវណ្ណបានបន្តទៀតថា ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយត្រូវកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។
ចំណែកសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតផងដែរ៕ ព្រែកជ័យ