ព័ត៌មានទាន់ហេតុការណ៍៖

ម៉ៅ គឹមធីតា បែកស្នេហ៍ពី ហង្ស សម្បើមស័ក្កិ ភ្ជាប់ស្នេហ៍គូម៉ា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ម៉ៅ គឹមធីតា បានលេចចេញភាពស្និទ្ធស្នាលខ្លាំអជាមួយនឹងតារាសម្តែងប្រុសហង្ស សម្បើមស័ក្កិ អស់ជាងមួយឆ្នាំ រហូតពួកគេបានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយគ្នា។ ប៉ុន្តែថ្មីៗនេះស្រាប់តែ ម៉ៅ គឹមធីតា បណ្តើរតារាចម្រៀងគូម៉ា វិញ ធ្វើឲ្យគេយល់ថា នាងបានចែកផ្លូវស្នេហាជាមួយហង្ស សម្បើមស័ក្កិ ងាកមកស្រលាញ់គូម៉ាវិញ។

គេចាំបានថា ចំណងមិត្តភាពរវាង ម៉ៅ គឹមធីតា និង ហង្ស សម្បើមស័ក្កិ បានប្រែក្លាយទៅជាស្នេហា រហូត ម៉ៅ គឹមធីតាខ្លួនឯងបញ្ជាក់ថានាងពិតជាមានអារម្មណ៍ល្អចំពោះហង្ស សម្បើមស័ក្កិផងដែរ។ ប៉ុន្តែមួយរយៈចុងក្រោយពួកគេខកខានក្នុងការជួបមុខនិងបង្ហាញភាពស្និទ្ធិស្នាលដូចមុន ហើយបែជាឃើញតារាស្រីស្រស់សោភារូបនេះងាកមកបណ្តើរតារាចម្រៀងប្រចាំផលិតកម្មថោន លោក គូម៉ាហើយពោលពាក្យថានឹកគូម៉ាវិញហើយពួកគេតែបណ្តើរគ្នាស្ទើគ្រប់កម្មវិធីហើយ។ទោះជាយ៉ាងណា ម៉ៅ គឹមធីតានិយាយថារវាងនាង និង លោក គូម៉ា គ្មានអ្វីពិសេសនឹងគ្នាទេ រាល់ការទំនាក់ទំនងគ្នាគឺត្រឹមតែជាមិត្ត ។ ហើយការមិនភ្ជាប់ទំនាក់ទំនងជាមួយ ហង្ស សម្បើមស័ក្កិ ដូចគ្រាមុនក៏មិនមានអ្វីប្លែកដែរព្រោះតែនាង និងសម្បើមស័ក្កិរវល់ការងារសម្តែងរៀងៗខ្លួន។ ម៉ៅ គឺមធីតា ប្រាប់ថា បច្ចុប្បន្ននាងថត រឿង ”មរតកចុកឈាម” ហើយក៏មានគម្រោងបន្តការសម្តែងភាពយន្តថ្មីមួយចំនួនទៀត។

អ្នកក្នុងចង្កោមសិល្បៈបង្ហើបថា ម៉ៅ គឹមធីតា និងហង្ស សម្បើមស័ក្កិ មិនមែនគ្មានពេលជួបគ្នាទេ ប៉ុន្តែពួកគេហាក់សោះអង្គើយជាមួយគ្នាបន្តិចម្តងៗ មិនដូចគ្នាមុន ស្របពេលដែលម៉ៅ គឹមធីតា ក៏ហាក់លែងសូវខ្វាយខ្វល់ច្រើននឹងរឿងស្នេហាដូចគ្រាដើម ហើយងាកមកបណ្តើរ គូម៉ា ចេញមុខស្ទើគ្រប់កម្មវិធីរបស់អ្នកសិល្បៈរហូតពេលខ្លះពួកគេជិះរថយន្តរួមគ្នាផងដែរ៕ វឌ្ឍនា


ចែករំលែក៖