ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោក ឃួន វិសាល មេបញ្ជាការងកងរាជអាវុហត្ថខណ្ឌដូនពេញ ដែលមានជម្ងឺពោះវៀនដុះខ្នែង

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោក ឃួន វិសាល មេបញ្ជាការងកងរាជអាវុហត្ថខណ្ឌដូនពេញ ដែលមានជម្ងឺពោះវៀនដុះខ្នែង កំពុងសំរាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងនោះលោកបានឧបត្ថម្ភថវិកាសំរាប់បង់ថ្លៃសេវាព្យាបាលជម្ងឺចំនួន៦០០,០០០រៀល លោក យស យុទ្ធី អភិបាលរងខណ្ឌ ថវិកាចំនួន២០០,០០០រៀល និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ថវិកាចំនួន២០០,០០០រៀល ផងដែរ។

លោក ឃួន វិសាល មេបញ្ជាការងកងរាជអាវុហត្ថខណ្ឌដូនពេញ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសពីលោកអភិបាលក៏ដូចជាក្រុមការងារដែលបានយកចិត្តទុកដាក់និងចុះមកសាកសួរសុខទុក្ខដោយផ្ទាល់ ៕  ស តារា

 


ចែករំលែក៖