ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខមិនបង្ក្រាប Internet ២៤ម៉ោងក្នុងមូលដ្ឋានសង្ស័យទទួលបានលាភសការពីម្ចាស់ទីតាំង

ចែករំលែក៖

ភ្នំពេញ ៖ គេសង្កេតឃើញថានៅក្នុងទឹកដីខណ្ឌសែនសុខមានផ្ទះបើក Internet ២៤ម៉ោងជាច្រើនកន្លែងហើយភាគច្រើនទីតាំងទាំងនោះមានបង្កប់នូវល្បែង(ហ្គេមភ្នាល់ប៉ាល់)តាមកាសសុីណូក៍ដូចជាល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទទៀតផងដែរហើយត្រូវមហាជនសង្ស័យថាអាជ្ញាធរក៍ដូចជាសមត្ថកិច្ចខណ្ឌសែនសុខទទួលបានលាភសការៈពីម្ចាស់ទីតាំងទាំងនោះហើយបានជាមិនចុះបង្ក្រាប។

ទាំងនេះហើយជាកត្តានាំអោយកើតមាននៅបទល្មើសក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងមូល ដូចជាករណីចោរលួច ឆក់ ប្លន់ គាស់ផ្ទះជាដើម។ មិនតែប៉ុណ្ណោះមិនថាចាស់មិនថាក្មេងទេបាននាំគ្នាចូលទៅទីនោះដើម្បីលេងល្បែងសុីសងអស់នេះដោយមិនគិតពីការកសុីបើនិយាយពីសិស្សសាលាវិញភ្លេចចូលរៀនគេចវេសមិនចូលសាលាហើយអ្នកខ្លះអាចសេពគ្រឿងញៀននៅក្នុងទីតាំងទាំងនោះទៀតផង។

ជាពិសេសទីតាំង ២៤ម៉ោង បញ្ញា២ ណេត ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខផ្សារទឹកថ្លា ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា និងទីតាំងទី២ឈ្មោះ ហ័្វរជី អិុនធើណេត ៨៨ ដែលស្ថិតនៅតាមផ្លូវ២៧១ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះតែម្តងដែលបង្កប់នៅល្បែងសុីសងខុសច្បាប់ខាងនេះ។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ មានមន្ត្រីសាលាខណ្ឌសែនសុខម្នាក់ឈ្មោះ យ៉ាន វុទ្ធា ភេទប្រុសអាយុ២៨ឆ្នាំបានចូលទៅទៅនោះ(២៤ម៉ោង បញ្ញា២ ណេត) លេងល្បែងហ្គេមភ្នាល់ប៉ាល់ហើយក៍ត្រូវក្រុមចោរដែលចូលទៅលេងនៅទីនោះដូចគ្នាលួចយកម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិចព័ណសពាក់ស្លាកលេខភ្នំពេញ1FI.2575 យកទៅបញ្ចាំប៉ុន្តែកាលណោះចាប់បានជនសង្ស័យ២នាក់យកមកផ្តន់ទាទោសតាមច្បាប់វិញ។

នេះសរបញ្ជាក់អោយឃើញថាទីតាំង(២៤ម៉ោង បញ្ញា២ ណេត នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខផ្សារទឹកថ្លា ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លានិង ហ័្វរជី អិុនធើណេត ៨៨ ដែលស្ថិតនៅតាមផ្លូវ២៧១ ភូមិអូបែកក្អម សង្កាត់ទឹកថ្លាខណ្ឌសែនសុខនេះពិតជាបង្កប់នៅល្បែងសុីសង ហ្គេមភ្នាល់បាល់ ដែលផ្ទុយនិងច្បាប់អនុញ្ញាតិមែន)។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំង Internet ២៤ម៉ោងជាច្រើនកន្លែងទៀតក្នុងទឹកដីខណ្ឌសែនសុខដែលសុទ្ធតែបង្កប់នៅល្បែងហ្គេមសុីសងភ្នាល់បាល់ខុសនិងច្បាប់បានកំណត់ជាក់ស្តែងគឺទីតាំង ២៤ម៉ោង បញ្ញា២ ណេត នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខផ្សារទឹកថ្លា ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា និង ហ័្វរជី អិុនធើណេត ៨៨ ដែលស្ថិតនៅតាមផ្លូវ២៧១ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា តែម្តងដែលមិនឃើញអាជ្ញាធរក៍ដូចជាសមត្ថកិច្ចខណ្ឌសែនសុខចុះធ្វើការបង្ក្រាបទេសង្ស័យទទួលបានលាភសការៈពីម្ចាស់ទីតាំងអស់នោះហើយមើលទៅ។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាលបានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់អនុញ្ញាតបើកទីតាំងInternetក៏ដោយ ព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline គឺជាល្បែងបំផ្លាញការសិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ។

ជុំវិញព័ត៌មានខាងលើនេះ លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខនៅរសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៧នេះលោកបានអោយដឹងតាមរយះប្រព័ន្ធទំនាក់ទំនងសង្គម WhatsAppថា បងបានប្រជុំណែនាំចៅសង្កាត់ហើយ អូនសួរពួកគាត់អោយច្រើន តើគាត់ធ្វើដល់ណាហើយ ក្រោយពីខណ្ឌដាក់វិធានការអោយ។
ដោយឡែកលោក ហង្ស សុខុម ចៅសង្កាត់ទឹកថ្លាដែលទើបតែចូលកាន់ដំណែងថ្មី បានអោយដឹងតាមរយះទូរស័ព្ទនារសៀលថ្ងៃដដែលនេះថា ថ្ងៃស្អែកនេះលោកនិងបើកកិច្ចប្រជុំនិងដាក់ផែនការចុះពិនិត្យទីតាំងខាងលើនេះ។

ដោយឡែកលោកអនុសេនីយ៍ សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានអោយដឹងថា លោករងចាំតែថ្នាក់លើដាក់ផែនការពេលណាលោកនិងចុះបង្ក្រាបភ្លាម។

ពាក់ព័ន្ធនិងព័ត៌មាននេះដែលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងតាមរយះទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថាបញ្ហានេះគឺផ្តោតសំខាន់ខាងសាលាខណ្ឌព្រោះថាកន្លងមកលោកអភិបាលខណ្ឌបានដឹកនាំប្រជុំអោយចៅសង្កាត់ចុះស្រង់បញ្ជើទីតាំងខាងលើនេះហើយៗខាងកម្លាំងរបស់លោករងចាំតែបញ្ជារបស់គណៈបញ្ជាការឯកភាពខណ្ឌតែប៉ុណ្នោះ៕ តុង សីហា


ចែករំលែក៖