ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកជែងរថយន្តបែនជ្រុលបុករថយន្តកុងតឺន័ររុញឡើងឃឿនផ្ទុបបង្គោលភ្លើងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយសារថយន្តកុងតឺន័រមួយគ្រឿង បើកលឿនជែងរថយន្តបែនមួយគ្រឿងទៀត ដែលនៅខាងមុខ ហើយបានជ្រុលទៅបុលគូទរថយន្តកុងតឺន័រមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យរុញឡើងឃឿងផ្លូវនុងផ្ទុបនឹងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧​ នៅចំណុចខាងជើងរោងចក្រប៊រី តាមបណ្តោយផ្លូវទំនប់កប់ស្រូវ​ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត២គ្រឿងដោយមួយគ្រឿងម៉ាកហុីយាន់ដាយ​ ប្រភេទឡានបែនដឹកដី និងមួយគ្រឿងទៀតប្រភេទរថយន្តកុងតឺន័រ ដែលមិនសណ្តោងកន្ទុយធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត​ ពណ៍ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ3C2892 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនហើយបានជែងរថយន្តបែនដឹកដីខាងឆ្វេងដៃមិនបានប្រយ័ត្ន ក៏ជ្រុលបុករថយន្តកុងតឺន័រខាងមុខចំពីក្រោយពេញទំហឹង ហើយរុញទៅឡើងឃឿនទ្រូងផ្លូវបន្តផ្ទុបនឹងបង្គោលភ្លើងគុំបជាប់ទៅមុខលែងរួចតែម្តង ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុតៃកុងទាំងរថយន្តទាំង២គ្រឿងបានចុះពីរថយន្តហើយគេចខ្លួនបាត់អស់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញរាជធានីមកវាស់វែងយកទៅក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖