ព័ត៌មានទាន់ហេតុការណ៍៖

អតីតអធិការរងស្រុកត្រពាំងប្រាសាទបកអាក្រាតរឿងអាស្រូវពុករលួយរបស់អធិការ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ អតីតអធិការរងស្រុកត្រពាំងប្រាសាទ លោកគុជ រ៉ា បានលាតត្រដាង និងបកអាក្រាតរឿងអំពើពុករលួយរបស់លោកអធិការ អិន កាយ ជុំវិញស៊ីដាច់ប្រាក់ភាគរយ ធ្វើអត្តសញ្ញាណបណ្ណ័៨លានរៀល និងចង់ស៊ីដាច់ប្រាក់ឯកជនខ្ចីទៅបង្រ្គប់ជូនក្រសួង ដែលបានបាត់បង់ប្រាក់៥លានផ្សេងទៀត ក្នុងការប្រមូលប្រាក់ពីការចុះយុទ្ធាការធ្វើអត្តសញ្ញាណបណ្ណចុងក្រោយ។

លោក គុជ រ៉ាបាន ចោទប្រកាន់លោកអធិការថា បានស៊ីដាច់លុយក្រុមបច្ចេកទេសធ្វើអត្តសញ្ញាណបណ្ណ និងបន្លំលុយផ្ទាល់ខ្លួនរបស់គាត់ ដែលបានខ្ចីឯកជនបង្គ្រប់ទៅឲ្យក្រសួង ក្រោយលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយក្រោកពីកន្ទេលមិនរួច ដែលរូបលោកមិនបានបញ្ចប់បេសកកម្មចុងក្រោយ រហូតមកដល់ពេលនេះ លោកជាជនរងគ្រោះម្នាក់ដែលបានខ្ចីប្រាក់ឯកជនសងដល់ក្រុមបច្ចេកទេស ដែលបានធ្វើឲ្យបាត់បង់ប្រាក់របស់ក្រសួង៥លានរៀល រហួតដល់លោកបង់ការដល់ទៅជាង៦លានរៀល លើសពីប្រាក់ដើមទៅទៀត រហូតមកដល់ស័ព្វថ្ងៃ លោកនៅតែបន្តសងការប្រាក់គេរហូត។

លោក គុជ រ៉ា បានរៀបរាប់បន្ត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្នុងជីវិតចុងក្រោយ ក្នុងស្ថានភាពរូបគាត់មានជំងឺក្រិនថ្លើមធ្ងន់ មិនអាចព្យាបាលជាសះស្បើយ។

រូបលោកបានទទួលបទបញ្ជាដឹកនាំកម្លាំងបច្ចេកទេសចំនួន៧នាក់ ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ លុះចប់បេសកកកម្ម ក្រសួងបានប្រគល់ថវិកាលើកទឹកចិត្តជូនថវិកាដល់ពួកគាត់ចំនួន៨លានរៀល តាមរយៈលោក អ៊ិន កាយ ក៏ប៉ុន្តែរលោក អ៊ិន កាយ មិនបានយកថវិកានោះប្រគល់ឲ្យពួកគាត់ទេ ហើយបើទោះជាដឹងថា លោក អ៊ិន កាយ មិនយកលុយមកបែងចែកឲ្យមន្ត្រីនគរបាលបច្ចេកទេសទាំង៧រូបនោះក៏ដោយ ក៏មន្ត្រីទាំងនោះមិនហ៊ាននិយាយទៅខាងក្រៅដែរ ។

ក្នុងរយៈពេលធ្វើអត្តសញ្ញាណបណ្ណចុងក្រោយនៅចុងឆ្នាំ២០១៦ មានចំនួន១៨០០នាក់ ស្រាប់តែរូបលោក(គុជ រ៉ា) ធ្លាក់ខ្លួនឈឺដោយទៅសម្រាកនៅមន្ទីរពេទ្យមួយរយៈ និងផ្ទេរភារកិច្ចធ្វើអត្តសញ្ញាណប័ណ្ណទៅឲ្យលោក លឹម សិទ្ធ ធ្វើបញ្ចប់ ។

ក្រោយពេលបញ្ចប់បេសកកម្ម លោក លឹម សិទ្ធ ក៏បានប្រគល់ថវិកា ដែលបានមកពីប្រជាពលរដ្ឋដោយក្រសួងតម្រូវឲ្យបង់លុយធ្វើអត្តសញ្ញាណប័ណ្ណក្នុងម្នាក់១ម៉ឺនរៀល ចំនួន១៨០០នាក់ ស្មើនិង១៨លានរៀល តែលោក លឹម សិទ្ធ ប្រគល់ឲ្យលោក គុជ រ៉ា តែ១៣លានរៀលទេ ដោយប្រាប់ថា លុយ៥លានរៀលទៀត ខ្ចីយកទៅដោះស្រាយក្នុងអង្គភាពសិន ដោយមានការទទួលស្គាល់ពីលោក អ៊ិន កាយផងដែរ ដោយប្រាប់លោក គុជ រ៉ា ថា ជួយដោះស្រាយលុយ៥លានរៀលនេះសិន ទៅប្រញាប់ប្រគល់ទៅក្រសួងដោយសរុបជាទឹកប្រាក់១៨លានរៀល ពេលនោះលោកគុជ រ៉ា ក៏បានខ្ចីប្រាក់ឯកជន៥លានរៀលបង្រ្គប់បញ្ជូនទៅក្រសួងដោយរំពឹងថា អង្គភាពនិងសងមកវិញនៅពេលក្រោយ ។

លុះចាំបាត់ៗរូបលោកក៏បានទៅសាកសួរលោក លឹម សិទ្ធ និងលោក អ៊ិនកាយ បានបដិសេធន៍ថា មិនដឹង មិនច្បាស់លាស់ទៅវិញ ។

ក្រោយពីមានការទម្លាយរឿងអាស្រូវលោកគុជ រ៉ា ថា មានអ្នកមកចរចាដូចជាលោកអិន កាយ និងអ្នកផ្សេងទៀតដើម្បីបញ្ចប់រឿង តែឲ្យលោកត្រឹមពីរលានរៀលទេ លោកទទួលយកមិនបាន។

គូរសបញ្ជាក់ផងដែរថា ជុំវិញរឿងករណីលោកអ៊ិន កាយ អធិការស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានស៊ីដាច់ប្រាក់ភាគរយអត្តសញ្ញាណបណ្ណ និងប្រាក់លោក គុជ រ៉ា ខ្ចីឯកជនបង់ជូនជំនួសអង្គភាពនោះ មិនទាន់ដោះស្រាយបញ្ចប់រឿងនៅឡើយ ដោយលោកអិន កាយឲ្យដឹងតាមទូស័ព្ទថា វាជារឿងមិនពិត ដោយលោកមិនបានចាយប្រាក់ទាំងអស់នោះសូម្បីមួយកាក់មួយសេននោះឡើយ ហើយថារឿខ្ចីប្រាក់ឯកជន ក៏លោកមិនដឹងហើយក៏មិនទទួលស្គាល់ដែរ ព្រោះអត់មានសំបុត្រស្នាមត្រឹមត្រូវ៕ ប៉ែន នួន

អតីតអធិការរងស្រុកត្រពាំងប្រាសាទ លោកគុជ រ៉ា


ចែករំលែក៖