ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានស្នាក់ការបរិស្ថានដើរចាប់អ្នកកាប់ឈើ និងដឹកជញ្ជូនឈើជំរិតយកប្រាក់រាប់លានរៀលជាថ្នូរនឹងការដោះលែងវិញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍មកថា៖ ឈ្មោះ ស៊ាន ស៊ន អតីត ជាប្រធានសហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បន្ទាប់ពីក្រសួងបរិស្ថានប្រកាសជ្រើសរើសបុគ្គលិក លោក ស៊ាន ស៊ន ត្រូវបាន អង្គភាពតែងតាំជាប្រធាន ស្នាក់ការបរិស្ថាន ការពារព្រៃឡង់អូរងាវ ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ថ្មីៗនេះ បែរជា លោក ស៊ាន ស៑ន ត្រូវបានរងការរិះគន់ពីប្រជាពលរដ្ឋថា បានទៅចាប់ អ្នកកាន់ម៉ាសុីនកាត់ឈើ ឈ្មោះ ទីន ឡន ជំរិតយកប្រាក់ចំនួនបួនលានរៀល តែសំរួលនៅត្រឹម បីលាន កន្លះ ជាថ្នូរនឹងការដោះលែងវិញ។

ជាក់ស្តែងក្នុងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ លោកប្រធានស្នាក់ការបរិស្ថាន មុខលុយម្នាក់នេះបានទៅចាប់ឡាន ម៉ាកហ៊ីយិនដាយ ពីរតោនកន្លះ ក្បាលសមួយគ្រឿង របស់យាយ ហ៊ីម នៅតាំងគោគ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជំរិតយកប្រាក់ពីម្ចាស់ឡានដឹកឈើចំនួនមួយលានរៀលជាថ្នូរនិងការដោះលែងវិញ។ ពួកគាត់បន្ត​ថា យុទ្ធនាការ​បង្ក្រាប​នេះ គឺ​ចាប់​បាន​រថយន្ត​ដឹក​ឈើ​ និង​មនុស្ស​ជំរិតយកលុយ មិនមែនកាពារព្រៃឡង់នោះទេ។

គេបានសំណូមពរថា ដើម្បី​ឲ្យ​យន្តការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយខ្នង​ឲ្យ​បាន​ច្បាស់លាស់។ បន្ថែម​ពី​នេះ ត្រូវ​ដាក់​ទោសទណ្ឌ​ជន​ទាំង​នោះ​ដោយ​គ្មាន​ការ​លើក​លែង។

លោក ស៊ាន ស៑ន បានប្រាប់ក្នុងកិច្ចសម្ភាសថា លោកសុំបដិសេដចំពោះការចោទប្រកាន់រឿងការយកលុយកាក់ទាំងនេះ តែ យាយ ហ៊ីមម្នាស់រថយន្ដដឹកឈើប្រាប់ថា គាត់បានបង់លុយអោយមន្រ្ដីបរិស្ថាន 1លានរៀលជាថ្នូរនៃការដោះលែងរថយន្ដរបស់គាត់៕ ប៊ុន រិទ្ធី


ចែករំលែក៖