ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ ២លើកដំណាលគ្នារបួស២នាក់នៅខត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ២នាក់ បានរងរបួសយ៉ាងដំណំ និងរងការខូចខាតមធ្យោបាយធ្វើដំណើរ ព្រមទាំងសម្បាតិសាធារណៈផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកផ្សេងៗគ្នា នៅម៉ោង និងថ្ងៃខែឆ្នាំតែមួយ(ដំណាលគ្នាតែម្តង)។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកដំណាលគ្នាខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៤៥នាទីទាបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដោយលើកទី០១ បានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចក្បែសាលាវិទ្យាល័យ ហ៊ុន សែន រំលេច ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន និងទី០២ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចស្ពានធ្លាម្អម ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក ដោយស្រ្តីម្នាក់ឈ្មោះ ចេង សុខុម អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិបាក់មែក ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 6859 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុកគោយន្តកន្រ្តៃដឹកឈើ និងធ្យូងចតនៅលើផ្លូវ បណ្ដាលឲ្យភាគ្គីស្រ្តីបើកបរម៉ូតូរបួសធ្ងន់ បានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរបង្អែកស្រុកបាកាន ចំណែកភាគ្គីគោយន្យកន្រ្តៃដឹកឈើ និងធ្យូងឈ្មោះ គង់ រៀម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.ឃុំ.ស្រុករក្ខគីរី ខេត្តបាត់ដំបង(មិនរងរបួសទេ)។

ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ក៍បានឲ្យដឹងដែរថា ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកដែរ បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 3F 1061(ដឹកដែក)ឈ្មោះ សេន ប៊ុនឿន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិថ្លុកដង្កោរ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងមុិច ស្រាប់តែរេចង្កូតបុកបង្កាន់ដៃស្ពាន(ធ្លាម្អម) បណ្ដាលឲ្យរងការខូចខាតបង្កាន់ដៃស្ពាន និងរថយន្ត ព្រមទាំងរបួសខ្លួនឯងផងដែរ។

ប្រភពព័ត៌មានដដែលទាំង ២ករណីខាងលើបន្តទៀតថា មូលហេតុក្នុងការគ្រោះថ្នាក់ចរាចរណ៍នេះ អាចបណ្ដាលឲ្យពីឈប់គោយន្តដឹងឈើមិនដាក់តំរ៉ុយជាសញ្ញា និងបើកបររថយន្តងងូយដេក បញ្ហាខាងលើនេះ៖ ចំពោះវត្ថុតាងសមត្តកិច្ចនគរបាលជំនាញកំពុងបន្តនីតិវិធីនៅឡើយ នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ៕ ប៉ឹម ពិន


ចែករំលែក៖