ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ៖ ប្រកាសតែងតាំងលោក ជ ចាន់ស៊ាង ជាអភិបាលរងខណ្ឌដង្កោជំនួសលោកចេង មុនីរ៉ា ត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាអភិបាលខណ្ឌ ច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ លោក ជ ចាន់ស៊ាង ត្រូវបានប្រកាសជាអភិបាលរងខណ្ឌដង្កោ ជំនួសលោក ចេង មុនីរ៉ា ត្រូវបានទៅកាន់តំណែង ជាអភិបាលខណ្ឌច្បារអំពៅ ។ ពិធីនេះបានប្រព្រឹត្ដ ទៅ រសៀលថ្ងៃទី១១ សីហា ឆ្នាំ២០១៧ នៅសាលាខណ្ឌ ដង្កោ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទសាលារាជធានី អភិបាលខណ្ឌទាំង១២ រួមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ។

សូមបញ្ជាក់ថា៖ លោក ជ ចាន់ស៊ាង ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់ លេខ៣ ឲ្យកាន់ចូលកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ មន្ដ្រីនៅថ្នាក់ខណ្ឌត្រូវដាក់ខ្លួន បម្រើសេវាសាធារណៈ ជូនប្រជា ពលរដ្ឋឲ្យបានល្អ និងស្មោះត្រង់ កុំយកអំណាចដែលខ្លួនទទួលបានទៅសម្លុតគំរាមកំហែង ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៏ខ្លួនឯងឲ្យ សោះ ។ ដូច្នេះអភិបាលរង ខណ្ឌដែលទើបតែងតាំងថ្មីនាពេលនេះ ត្រូវចេះសហការជាមួយ មន្ដ្រីថ្នាក់ក្រោមឲ្យបានល្អ ទើបការងារទទួលបានជោគជ័យ ។

លោកបន្ដថា៖ ការប្រកាសចូលកាន់ តំណែងនេះ គឺជារឿងធម្មាទេ នៅក្នុងជួរនយោបាយ ដែលមានដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បញ្ហាកុងស៊ី និងកន្លែងបញ្ចាំទ្រព្យសម្បត្តិជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ បានក្លាយជាជំងឺមហារីកទៅហើយ ដែលអាជ្ញាធរ និងសមត្ថកិច្ចមិនដែលអនុវត្ត ឲ្យមានប្រសិទ្ធភាពនោះឡើយ ពោលមុខសញ្ញាខ្លះបានយកទ្រព្យសម្បត្តិដែលលួចបាន ឆក់ បាន និងប្លន់បាន ទៅដាក់បញ្ចាំដោយគ្មានលិខិតស្នាមត្រឹមត្រូវ ហើយទីតាំងខ្លះទៀតសោត មិនបានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ខ្ញុំសូមផ្តាំផ្ញើថា ធ្វើជាមន្រ្តីសាធារណៈ កុំរើសអើងចំពោះការហៅចូលទូរស័ព្ទពីប្រជាពលរដ្ឋនេះជា ចំណុចសំខាន់ណាស់ បើអត់ ព័ត៌មាននេះ បើទោះជាសាមគ្គីមក តែអត់មានព័ត៌មាន មិនដឹងទៅធ្វើអីបានទេ ពីព្រោះអត់ទទួលបានអ្វី ថ្មីសោះ អត់ទទួល បានពាក្យបណ្តឹង ទូរស័ព្ទសុទ្ធតែមើលលេខ ឃើញលេខអត់ ល្អ អត់លើក នេះជាចំណុចមួយដែលត្រូវតែលុបបំបាត់ៗ ធ្វើជាមន្រ្តីសាធារណៈ ធ្វើអ្នកបម្រើរាស្រ្ត បើរាស្រ្តតេមិនលើកបម្រើតាមរបៀបមិច ចឹងទេសូមខណ្ឌទាំង១២ មិនថាតែអភិបាលខណ្ឌ ថ្មីនេះទេ ត្រូវកែលម្អ ចំពោះបញ្ហានេះឲ្យបានទាំងអស់គ្នា ៕ សំរិត


ចែករំលែក៖