ស្មាតហ្វូន Motorola ម៉ូដែល Moto X line គឺត្រលប់មកវិញហើយ ។ Android Authority បានរាយការណ៍នៅថ្ងៃនេះ ថាក្រុមការងារដែលមិនទាន់បានឃើញទូរស័ព្ទថ្មីតាំងពីឆ្នាំ 2015 នឹងត្រូវបានធ្វើការ update នៅឆ្នាំនេះជាមួយនឹងស្មាតហ្វូនថ្មីមួយឈ្មោះថា Moto X4 ។
យើងគិតថានេះអាចជាករណីដែលរូបថតលេចធ្លាយកាលពីខែមុន។ Android Authority បាននិយាយថាប្រភពអនាមិកបានផ្តល់លក្ខណៈពិសេសទូរស័ព្ទទាំងអស់មានដូចជា:
– អេក្រង់ទំហំ 5.2 អ៊ីញ Full HD
– ដំណើរការ Snapdragon 630
– មាន RAM ទំហំ 3GB និងមានផ្ទុកទិន្នន័យ 32GB មានសំរាប់នៅអាមេរិកខាងជើង អាមេរិកឡាទីន និងអឺរ៉ុប ចំនែកឯ RAM ទំហំ 4GB និងអង្គចងចាំទំហំ 64GB មានសំរាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច ។
– មានឧបករណ៏ស្កេនស្នាមម្រាមដៃនៅផ្នែកខាងមុខ
– កាមេរ៉ាខាងមុខកំរិត 16 មេហ្គាភិចសែល ដែលអាចថតវីដេអូ 4K; កាមេរ៉ាខាងក្រោយពីររួមទាំង sensor កាមេរ៉ាកំរិត12 មេហ្គាភិចសែល ជាមួយ autofocus ពីរនិង 8 មេហ្គាភិចសែល និងមាន ultra-wide sensor ។
– មានទំហំថាមពលថ្ម 3,000mAh និងមានពណ៌ខ្មៅ ឬ ពណ៌ខៀវ ។
ទូរស័ព្ទនេះនឹងមានកញ្ចក់នៅផ្នែកខាងក្រោយ ដែលមើលទៅហាក់ដូចជាភ្លឺចាំងទ្វេរដង ។ ជាក់ស្តែងការបង្ហាញត្រូវបានធ្វើឡើង ដើម្បីអោយមានការចាប់ភ្នែកពីអ្នកប្រើប្រាស់ ព្រោះទូរស័ព្ទនេះមើលទៅស្អាតណាស់។ ឧបករណ៍នេះមិនមានម៉ូឌុល ដូចម៉ូដែល Moto Z line ទេហើយយើងមិនប្រាកដថានៅពេលណាវានឹងត្រូវបានប្រកាសបង្ហាញជាផ្លូវការនោះទេ។ ប៉ុន្តែនៅទីនេះវាគឺ ការកក្រើកឡើងវិញរបស់ស្មាតហ្វូន Moto X ៕ ហេង លក្ខិណា