ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ចងកសម្លាប់ខ្លួនទាំងវ័យនៅក្មេង សង្ស័យមានវិបត្តិស្នេហា

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់សង្ស័យតូចចិត្តនឹងជំងឺស្នេហាបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះ បន្ទាប់ពីប្រើម្ដាយឲ្យទៅទិញបបរយកមកហូប ហើយពេលម្តាយចេញផុតយកក្រមាទៅចងកជាប់នឹងបង្កាន់ដៃជណ្តើរកណ្តាលផ្ទះស្លាប់ ទាំងនៅវ័យក្មេង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧ស្ថិតនៅផ្ទះលេខ១៥២Bផ្លូវលេខ១៥៦សង្កាត់ទឹកល្អក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។

សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កៅប៊ុនឡា ភេទស្រី អាយុ២៣ឆ្នាំមុខរបរនៅផ្ទះកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ម្តាយនារីរងគ្រោះឈ្មោះ សុីវ មុំ អាយុ៦១ឆ្នាំបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានប្រាប់ម្តាយឲ្យទៅទិញបបរយកមកហូបពីព្រោះជនរងគ្រោះតាំងពីល្ងាចមិនបានហូបអីសោះ។ ពេលឮ ដូច្នោះគាត់ជាម្តាយអាណិតកូនស្រីក៏ប្រញាប់ប្រញាល់ទៅទិញបបរឲ្យនាងហូប ប៉ុន្តែអ្វីដែលគាត់ស្មានមិនដល់នោះស្រាប់មកពីទិញបបរវិញក៏ឃើញកូនស្រីរបស់គាត់ធ្វើអត្តឃាតដោយចងកនិងក្រមាជាប់នឹងជណ្តើរស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុគេឃើញនគរបាលមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុព្រមទាំងទំនាក់ទំនងទៅកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលរាជធានីចុះទៅធ្វើកោសល្យវិច្ច័យ។តាមប្រភពពត៌មានពីកម្លាំងនគរបាលជំនាញបានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដពុំមែនឃាតកម្មអ្វីនោះទេ តែនៅមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ គ្រាន់តែមានការសង្ស័យនូវវិបត្តិស្នេហាប៉ុណ្ណោះ បន្ទាប់ពីមានអ្នកជិតខាងលួចបង្ហើបឲ្យដឹងថា សព្វថ្ងៃនារីរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់។

បច្ចុប្បន្ននេះសាកសពនារីរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕ ប្រាថ្នា


ចែករំលែក៖