ភ្នំពេញ ៖ គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ដឹកនាំដោយ លោក បុ៊ន សុភ័ក្រ្ត អភិបាល រងខណ្ឌចំការមននិងកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីដោយខុសច្បាប់ ចំនួន២ទូ។
ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដឹកនាំដោយ លោក បុ៊ន សុភ័ក្រ្ត បានបញ្ជាក់ថា ទីតាំងហ្គេម បាញ់ត្រី ខាងលើនេះ ពុំមានច្បាប់អនុញ្ញាតពី សាលារាជធានីភ្នំពេញនោះទេទើប លោក ព្រំ សំខាន់ អភិបាល ខណ្ឌចំការមន បញ្ជាឲ្យដឹកនាំកម្លាំងចម្រុះចុះ ទៅបិទទីតាំងហ្គែមខាងលើតែម្តង ។
លោក បុ៊ន សុភ័ក្រ្ត បានបន្ដទៀតថា ទូហ្គែមដែលកំពុងដំណើរការនេះមានចំនួន២ទូ ចំណែកតំណាង ម្ចាស់អាជីវកម្មទូហ្គែម បាញ់ត្រី ត្រូវបានបញ្ឈប់ឱ្យ ធ្វើអាជីវកម្មតពីពេលនេះតទៅ ប្រសិនបើជាម្ចាស់ទីតាំង ខាងលើនោះ មិនគោរពតាមកិច្ចសន្យា និងមានវិធានការតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតទូហ្គេមបានចំនួន២ទូ ត្រូវ បានរឹបអូសដឹកតាមរថយន្ដយកទៅរក្សាទុក នៅសាលា ខណ្ឌចំការមនជាបណ្ដោះអាសន្នរង់ចាំការ វាយកម្ទេចចោលនៅពេលក្រោយ៕ ស រស្មី