ខេត្តឧត្តរមានជ័យ៖ ក្រោមការចង្អុលបង្ហាញ់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង និងជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ ៗ យោងតាមសេចក្ដីតម្រូវការពលរដ្ឋនោះ លោកសរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានទទួលយកការណែនាំ និងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ ដុតដៃដុតជើងមមាញឹកក្នុងការរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីដោយជោគជ័យជាច្រើនកន្លែង។
ជាក់ស្ដែងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោកក៏បានបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងពលរដ្ឋ៩២គ្រួសារ ក្នុងចំណោម១២១គ្រួសារ ដោយ លោកបានដោះស្រាយនូវជុំហានទី១ និងទី២ បាន២៩គ្រួសាររួចមក រវាងក្រុមហ៊ុនទំរីង នឹងដាតារ៉ាប់ប៊រ័ ស្ថិតនៅចំណុចអន្ដូងបី ក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រោយពេលលោកសរ ថាវី បានឈរក្រោមកម្ដៅថ្ងៃជាងបីម៉ោង ដើម្បីបញ្ចប់ការរកដំណោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនខាងលើ ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យពលរដ្ឋមានការជឿទុកចិត្តមកលើប្រមុខថ្នាក់ដឹកនាំ និងថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុន សែន យ៉ាងជ្រាលជ្រៅ រកអ្វីបៀបផ្ទឹមបាន ដែលបានផ្ដល់ដីស្រែចំការស្របច្បាប់ជួន ដល់ពួកគាត់បានបង្កបង្កើនផលចិញ្ចឹមជីវិតបន្តទៀត ដោយគ្មានការជិះជាន់ពីសំណាក់ក្រុមហ៊ុនទៀតឡើយ។
លោកសរ ថាវីបានមានប្រសាសន៍ថា ក្រោយពីមានការជជែកវែកញែករវាងភាគីខាងក្រុមហ៊ុន នឹងពលរដ្ឋហើយនោះ លោកបានដាក់បទបញ្ជាឲ្យមន្ត្រីទទួលបន្ទុក និងមន្ត្រីជុំនាញបង្កើតស្នាក់ការនៅក្នុងតំបន់ក្រុមហ៊ុនរង់ចាំទទួលពាក្យ ដែលពលរដ្ឋបានមកស្នើសុំវាស់វែង និងផ្ដល់បណ្ណ័កម្មសិទ្ធិស្របច្បាប់៕ ប៉ែននួន