ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ឆក់កាបូបស្រ្តីជនជាតិបរទេសម្នាក់បានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ឆក់កាបូបស្រ្តីជនជាតិបរទេសម្នាក់បានសម្រេចតែរត់មិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ដេញចាប់បានភ្លាមៗកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ប្រាក់ ច័ន្ទបូណ៍មី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះម្ដុំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះ មាស កាណាល់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះម្ដុំ សង្កាត់ទួលគោក ខណ្ឌទួលគោក ។

ប្រភពថា មុនពេលកើតហេតុ នគរបាលល្បាតមូលដ្ឋាន ឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា c125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GM.0634 ជិះគ្នា២នាក់តាមបណ្ដោយផ្លូវលេខ៣០២ ស្រាប់តែមានជនរងគ្រោះមួយក្រុម និងអ្នកបើកម៉ូតូកង់បីដេញតាមពីក្រោយហើយស្រែកថា ជួយផងចោរឆក់កាបូបភ្លាមៗនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ ដែលកំពុងល្បាតក៏បានដេញតាមពីក្រោយរហូត ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ និងប្រជាពលរដ្នដែលនាំគ្នាដេញនោះឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែមង្ត។ ភ្លាមៗនោះដោយសារតែប្រជាពលរដ្នខឹងខ្លាំងពេក ក៏បាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដោយឲ្យជនសង្ស័យទាំង២នាក់បែកមុខផងដែរ។

ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថា រូបពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជាជនជាតិបរទេសពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី។

ចំណែកាបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ប្រគល់ឲ្យទៅម្ចាស់វិញផងដែរ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ៕ ស រស្មី


ចែករំលែក៖