ភ្នំពេញ៖ ជាទូទៅ ប្រជាជនកម្ពុជាទូទាត់វិក័យប័ត្រទឹករបស់ខ្លួនដោយ បង់លុយដោយផ្ទាល់នៅទីស្នាក់ការកណ្តាល រឺតាមសាខាទាំងបួនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជម្រើសទូទាត់លុយជាច្រើនទៀតត្រូវបានផ្តល់ជូន ដូចជាតាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារមួយចំនួន Online Banking និងការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃ ។
ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមវិបសាយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយសារតែកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចផ្អែកលើសាច់ប្រាក់ ភាគច្រើនប្រជាជននៅតែទូទាត់វិក័យប័ត្រតាមរយៈសាច់ប្រាក់ ដោយមានអតិថិជនមួយចំនួនតូចតែប៉ុណ្ណោះដែលប្រើប្រាស់ការទូទាត់តាមរយៈវិស័យធនាគារ ។
ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុន Smart បានសហការជាដៃគូជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីផ្តល់ជូនអតិថិជន SmartLuy របស់ខ្លួននូវមធ្យោបាយសាមញ្ញនិងរហ័សក្នុងការបង់ថ្លៃទឹកដោយគិតថ្លៃសេវាចាប់ពី ១០០០ រៀលប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ។ សម្រាប់អតិថិជនដែលមានកម្មវិធីទូរស័ព្ទ(App)SmartLuy ពួកគេអាចបង់វិក័យប័ត្ររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដោយចុចយកពាក្យ “Bill Payment” នៅក្នុងApp នោះ ។ សម្រាប់អតិថិជនផ្សេងទៀត លោកអ្នកក៏អាចទូទាត់វិក័យប័ត្រទឹកបានយ៉ាងងាយស្រួល នៅតាមភ្នាក់ងារ SmartLuy ទូទាំងប្រទេស ឬនៅតាម Smart Shop នានា ។
គួរបញ្ជាក់ដែរថាSmartLuy បានចាប់ដំណើរការក្នុងឆ្នាំ ២០១៥ ជាសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនអាច ដាក់ប្រាក់ ផ្ទេរប្រាក់ និងដកប្រាក់បានយ៉ាងរហ័ស និងមានសុវត្ថិភាព។ តាមរយៈ SmartLuy អតិថិជនក៏អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនានាផ្សេងទៀតដូចជា ការទូទាត់វិក័យប័ត្រនានា ការទិញកាតទូរស័ព្ទគ្រប់ប្រព័ន្ធ និងការបង់ប្រាក់ Online ជាដើម។ អតិថិជន SmartLuy អាចធ្វើការផ្ទេរប្រាក់បានក្នុងតំលៃទាបបំផុតនៅក្នុងប្រទេសដោយចាប់ផ្តើមត្រឹមតែ ១៥០០ ហើយរាល់ការទិញកាតទូរស័ព្ទរបស់ Smart អតិថិជននឹងទទួលបានការបញ្ចុះតំលៃ 5ភាគរយ ផងដែរ ។ SmartLuy ក៏កំពុងបន្តចាប់ដៃគូ និងបន្ថែមសេវាកម្មនានាជាច្រើនទៀតដល់អតិថិជនរបស់ខ្លួន។អតិថិជន Smart ដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ SmartLuy អាចបង្កើតគណនីរបស់ខ្លួន ដោយទាញយកកម្មវិធីទូរស័ព្ទនៅលើ Google Play Store ឬ Apple App Store ឬដោយចុច * 1111 # ៕ វឌ្ឍនា