ភ្នំពេញ ៖ លោក ឃ្លាំង ហួត បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «ចិនស្រវឹងជោគជាំបើករថយន្តឡង់គ្រីស័បុកឡានខ្ញុំ នៅចតស្ងៀម។ ចិនត្រូវតែគោរពច្បាប់ស្រុកខ្មែរ បើសិនមិនប៉ះឡានខ្ញុំគេអាចបើកបុកមនុស្សគ្រោះថ្នាក់ ព្រោះពួកគេស្រវឹងខ្លាំងណាស់»។
ហេតុការណ៍នេះកើតឡើងនៅ យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងចំណតរថយន្ដសណ្ឋាគារភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលលោកបានចូលទៅស្ទឹម និងម៉ាស្សា នៅក្នុងសណ្ឋាគារ ៕