ភ្នំពេញ៖ បុរសរត់ម៉ូតូឌុបម្នាក់ឌុបប៉ះចំចោរវាយប្លន់យកម៉ូតូសង ស៊េរីឆ្នាំ២០១៤បានសម្រេចដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ថ្លោងទ្វាវត្ត តិក្ខប្បញ្ញោ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ នេត គុន ភេទប្រុស អាយ៥២ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល។ ម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់យក ម៉ាកឌ្រីម សង់សេរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO,5872។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ជាអ្នករត់ម៉ូតូឌុបហើយត្រូវជនសង្ស័យហៅឲ្យឌុបពីរោងចក្របុរីទៅម្តុំហាងជិតវត្តឈូកវ៉ា ក្នុងតំលៃ៨ពាន់រៀល។ លុះទៅដល់ចំណុចខ្លោងទ្វាវត្ត តិក្ខប្បញ្ញោចូលបានប្រហែល៥ម៉ែត្រត្រូវបានជនសង្ស័យយកដំបងវាយ ខណៈដែលកំពុងតែជិះចំដៃផ្នែកខាងស្តាំនឹងវាយមួកសុវត្ថិភាពគាត់បណ្តាលឲ្យបែកព្រមវាយជាច្រើនដំបងទៀតបណ្តាលឲ្យដួលម៉ូតូ ហើយជនរងគ្រោះរងរបួសធ្ងន់ឈឺដៃផ្នែកខាងស្តាំលើកវាយតបមិនរួចត្រូវជនសង្ស័យជិះចេញទៅបាត់។
ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសំរោងក្រោម ដើម្បីឲ្យកម្លាំងមានសមត្ថកិច្ចចុះស្រាវជ្រាវរកមុខសញ្ញាយកមកផ្ដន្ទាទោសទៅច្បាប់៕ សុខាសែនជ័យ