ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាបមិនទាន់ស្គាល់អត្តសញ្ញាណសង្ស័យជាយុវជនលោតទឹក២ថ្ងៃមុន

ចែករំលែក៖

ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសាប បង្កការភ្ញាក់ផ្អើល រួចរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ បើតាមប្រជាពលរដ្ឋបានអះអាងថាសពនេះអាចជាបុរសម្នាក់ដែលបានលោតទឹកកាលពី៨យប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧ ។

ហេតការណ៍ភ្ញាក់ផ្អើលនេះបង្កឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នៅច្រាំងទន្លេសាបខាងកើតភូមិដើមគសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា សពនោះ ស្លៀកខោវខ្មៅជើងវែង អាវការ៉ូដៃវែងពណ៌កាហ្វេអាយុប្រហែលជាង២០ឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍មកសមត្ថកិច្ចចុះមកស្រង់ចេញពីទឹកយកទៅធ្វើកោសល្យវិច័យនៅច្រាំងទន្លេក្បែរនោះតែម្តង។ បើតាមការអះអាងរបស់អ្នកឃើញហេតុការណ៍គេបានឲ្យដឹងថាសពនេះអាចជាយុវជនម្នាក់លោតចូលទឹកស្ពានជ្រោយចង្វាថ្មីរយៈពេល២យប់១ថ្ងៃមកហើយ។

គេមិនទាន់ស្គាល់អត្តសញ្ញាណសពខាងលើនោះទេ ប៉ុន្តែសមត្ថកិច្ចបច្ចេកទេសពិនិត្យ និងធ្វើកោសល្យវិច្ច័យបញ្ជាក់ថាសពបុរសរងគ្រោះខាងលើគឺស្លាប់ដោយសារឈ្លកទឹក ។

បន្ទាប់ពីសមត្ថកិច្ចកិច្ចពិនិត្យសពរួចបានប្រគល់ទៅឱ្យអាចារ្យភ្លុកបូជាតាមប្រពៃណីនៅវត្តព្រែកតាគង់ ៕ជ្រោយពេជ្រ


ចែករំលែក៖