ភ្នំពេញ៖ ស្ត្រីចំណាស់វ័យអាយុ៦៧ឆ្នាំម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតដោយខ្លួនឯង យកក្រមាចងភ្ជាប់ទៅនឹងដែកគ្រោងទ្វារចូលបន្ទប់ដេក ក្រុមគ្រួសារអះអាងថា មានជំងឺប្រចាំកាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្ទះលេខ១៤៧២ ក្រុមទី២ ភូមិខ(១) សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្ត្រីក្រមុំចាស់ដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះកែវ វណ្ណី អាយុ៦៧ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពព័ត៌មានពីក្មួយស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ម្តាយមីងរបស់គាត់ស្នាក់នៅ់ផ្ទះនោះតែម្នាក់ឯង ហើយជារៀងរាល់ថ្ងៃ នៅពេលព្រឹកម៉ោង៦-៧ ម្តាយមីងរបស់នាង តែងតែទៅហូបបាយផ្ទះរបស់នាង ដែលនៅក្បែរនោះ ប៉ុន្តែនៅព្រឹកកើតហេតុ មិនឃើញម្តាយមីងមកហូបបាយព្រឹកដូចសព្វដង ហើយរូបគាត់បានដើរមកផ្ទះម្តាយមីង ឃើញទ្វារបិទ និងមិនឃើញម្តាយមីង តែមិនចាក់សោរទ្វារខាងក្នុងឡើយ ពេលនោះនាងនឹកស្មានតែចាក់សោរទ្វារ ទើបដើរទៅទាញបើកបង្អូចកញ្ចក់ ស្រាប់តែឃើញម្តាយមីងរបស់នាងយកក្រមាចងកភ្ជាប់ទៅនឹងដែកគ្រោងទ្វារបន្ទប់ដេក មិនដឹងស្លាប់តាំងពីពេលណានោះឡើយ។
ក្មួយស្រីបានបន្តឲ្យដឹងថា ម្តាយមីងរបស់នាងជាស្ត្រីវយ័ចំណាស់ ហើយនិងមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ កន្លងមក ធ្លាប់រត់ចូលឡានជាច្រើនដង តែត្រូវក្រុមគ្រួសារ និងអ្នកជិតខាងជួយទាន់ ហើយមុននិងចងសម្លាប់ខ្លួនលើកនេះ ស្រ្តីខាងលើបានសសេរបណ្តាំទុកលើក្រដាសទុកតុមុខបន្ទប់របស់ខ្លួនមួយសន្លឹងដោយសសេរថា « រស់គ្មាននៃ លាក្មួយ +ចៅ + ចិតឆ្ងាយទាំងអស់ហើយ លាទាំងអាល័យ។ -ពីមីងគូវ -កៅ-អាយហ្គើច បូជាឆាតដាក់ក្នុងទន្លេ-(រស់គ្មានន័យ លាក្មួយ ចៅ ជិតឆ្ងាយទាំងអស់គ្នាហើយ លាទាំងអាល័យ។ ពីមីង គូវ កៅ អាយហ្គើច បូជាធាតុបាច់ក្នុងទន្លេ)» ។
ប្រភពបន្តថា ក្រោយកើតហេតុក្រុមគ្រួសារបានរត់ទៅម្តងសមត្ថកិច្ចមូរដ្ឋាន និងសមត្ថកិច្ចជំនាញចុះពិនិត្យនៅកន្លែងកើតហេតុ បន្ទាប់សមត្ថកិច្ចជំនាយពិនិត្យរួចរាល់ ហើយសមត្ថកិច្ចបានបញ្ជក់ថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កល់នៅវត្តមួយក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវដើម្បីធ្វើបុណ្យតាមប្រពៃណី៕អារុណរះ