ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅភ្នំពេញភ្ញាក់ផ្អើលវិក្កយបត្រថ្លៃទឹក១ខែតម្លៃខ្ពស់ជាង២ខែទៅវិញ?

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើរស់នៅក្្នុងរាជធានីភ្នំពេញមានការភ្ញាក់ផ្អើលនិង ជ្រួលច្របល់ដោយម្នាក់ៗឆ្ងល់អំពីតម្លៃប្រើប្រាស់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ខណៈរយៈពេល២ទៅ៣ខែចុងក្រោយនេះវិក្កយបត្រទឹកចេញមកអស់ ប្រាក់ច្រើនជាងមុន។ បានន័យថា កាល កន្លងទៅអង្គភាពរដ្ឋាករទឹកស្វយ័តគិតក្នុង២ខែម្តងដូចជាមិនសូវអស់ប្រាក់ច្រើននោះទេដល់ពេល១ខែគិតម្តងបែរជាអស់ប្រាក់ច្រើនជាង២ខែទៅវិញ ទើបម្នាក់ៗឆ្ងល់និងពុំទាន់ទទួលបានការពន្យល់ណាមួយពី មន្ត្រីអង្គភាពនេះនៅឡើយ ។

ពីមុន បញ្ហាតម្លៃភ្លើងគឺមានលក្ខណៈ រសើបខ្លាំង ប្រឈមនឹងការរិះគន់ ឆ្ងល់ពី ប្រជាពលរដ្ឋ មន្ត្រីរាជការជាដើម ករណី ប្រើប្រាស់តិច ឬប្រើបរិមាណថាមពលដូច មុនៗសោះបែរជាអស់ប្រាក់ច្រើន(ឡើង គីឡូវ៉ាត់)? បច្ចុប្បន្នបញ្ហាភ្លើងត្រូវបានស្ងប់ ស្ងាត់ក៏លេចបាតុភាពករណីទឹកម្តងគឺភ្ញាក់ ផ្អើលឆ្ងល់តៗគ្នា ក្នុងនោះ អ្នកខ្លះបានលើក ឡើងថា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៦ ដល់ ខែកុម្ភៈ ឆ្នាំ២០១៧ វិក្កយបត្រទឹករបស់ គាត់អស់ត្រឹម ៧៨៥.៥៥០,០០រៀល , ខែ កុម្ភៈដល់ខែមេសា ឆ្នាំ២០១៧ វិក្កយបត្រ ទឹកអស់ម្លៃ១.៥១៣.១០០,០០រៀល គឺ តម្លៃឡើងចុះៗ និងក៏មានជាចម្ងល់ផងដែរ រហូតដល់សួរទៅកាន់ក្រុមរៀបចំបណ្តាញទឹកក៏មកពិនិត្យឃើញថា តម្លៃទឹករបស់ គាត់បានថយចុះអាចទទួលយកបាននិងមានតុល្យភាពចំពោះការប្រើប្រាស់ដូចជា ក្នុងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ តម្លៃទឹកក្រោយពីរដ្ឋាករទឹកចុះមកពិនិត្យរួចអស់ ត្រឹម២១១.៦៥០,០០រៀល ។

អតិថិជនបានបន្តថា គ្រាន់តែវិក្កយបត្រ ទឹកធ្លាក់ចុះជាង២០ម៉ឺនរៀលស្រាប់តែមាន ខាងមន្ត្រីចុះមកដូរកុងទ័រ ដោយគ្មានផ្តល់ ដំណឹង គ្មានសួរម្ចាស់ទីតាំង ធ្វើតាមទំនើង ចិត្តរបស់ខ្លួន។ ឆ្លើយតបទៅនឹងចម្ងល់ពួក គាត់ជាម្ចាស់ទីតាំងដែលសួរថា “មករុះរើកុងទ័រទឹកនៅផ្ទះរបស់ខ្ញុំដោយសារមូល ហេតុអី្វ?”។ ក្រុមការងារគ្រាន់តែបញ្ជាក់ យ៉ាងខ្លីថា កុងទ័រដើរខុសប្រត្រកី ហើយ មកដូរកុងទ័រចេញមិនបាច់ប្រាប់ម្ចាស់ក៏បានព្រោះជាសិទ្ធិរបស់រដ្ឋាករទឹក ។

កើេតចេញអំពីការសួរនាំនេះ លុះដល់ ខែបន្ទាប់គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វិក្កយបត្រទឹកត្រឹម១ខែអស់ប្រាក់ច្រើនខ្ពស់កប់ពពក១.១០២.០០០,០០ រៀល ។

ដូច្នេះបញ្ហា វិក្កយបត្រទឹកបានកើតមាន ស្រដៀងៗគ្នាបែបនេះទៅលើប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដោយពួកគាត់មិន ទាន់បានការពន្យល់ ឬលិខិតស្នាមពីរដ្ឋាករ ទឹកនោះរិះគន់ថា​ អង្គភាពរដ្ឋាករទឹកស្វយ័ត ភ្នំពេញបាននិងកំពុងឆ្លៀតឱកាសទាញយក ផលចំណេញពីអ្នកប្រើនេះជាពុំខាន បាន ជាអ្នកភ្នំពេញចាប់ផ្តើមប្រតិកម្ម ។

ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ ទងបានទេ ពីលោក ស៊ឹម សីុថា អគ្គនាយក រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញជុំវិញ វិក្កយបត្រទឹក១ខែអស់លុយច្រើនជាងការ ប្រើ២ខែគិតម្តង កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយគ្មានលេខ ទូរស័ព្ទ។ ប៉ុន្តែកន្លងទៅលោក ស៊ឹម សីុថា ធ្លាប់បានប្រាប់កាសែតក្នុងស្រុកថា “បើ អ្នកណា អតិថិជនណា មានបញ្ហាតម្លៃទឹក ត្រូវអញ្ជើញមករដ្ឋាករទឹក ដើម្បីអ្នកជំនាញ ធ្វើការពន្យល់”។ ការលើកឡើងបែបនេះ ស្រដៀងគ្នាទៅនឹងអង្គភាពអគ្គិសនីកម្ពុជា ខណៈអតិថិជនជ្រួលច្របល់រឿងឡើង គីឡូវ៉ាត់ ហើយជាទម្លាប់ជំរុញឲ្យទៅជួប ផ្នែកជំនាញដើម្បីពន្យល់ ។

មន្ត្រីរាជការជាច្រើនបានពន្យល់ថា ចំពោះបញ្ហាថ្លៃទឹក និងភ្លើងនៅរាជធានី ភ្នំពេញជាបញ្ហាមួយដ៏រសើបបំផុតងាយនឹង ប៉ះពាល់ទៅលើសតិអារម្មណ៍ពលរដ្ឋ ជា ពិសេសមន្ត្រីរាជការដែលមានបៀវត្សរ៍តិច ត្រូវចំណាយលើរឿងភ្លើង-ទឹកមិនមាន តុល្យភាពសម្រាប់ដោះស្រាយ ។

ករណីនេះទើបប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរទៅលើប្រជាពលរដ្ឋមន្ត្រីរាជការក្នុងនោះចំពោះអង្គភាពអគ្គិសនីកម្ពុជា និងអង្គភាពរដ្ឋាករទឹកមុន នឹងមានការសម្រេចតម្លៃថ្មីលើចំណុចណាមួយត្រូវមានយន្តការស្ទាបស្ទង់ ឬប្រជុំ ពិភាក្សាឲ្យបានល្អិតល្អន់បំផុតជាមួួយនឹងការឆ្លងកាត់ពិនិត្យចុងក្រោយពីថ្នាក់ដឹកនាំខាងលើទើបយកទៅអនុវត្តក្នុងជំហានសាក ល្បងមិនមែនធ្វើដូចអង្គភាពរដ្ឋាករទឹក ស្វយ័តរាជធានីភ្នំពេញដែលលេចចេញ ភាពមិនប្រក្រតីហួសហេតុពេកត្រង់ថា វិក្កយបត្រ​ទឹកបច្ចុប្បន្ន១ខែគិតម្តងបែរជាអ្នកប្រើប្រាស់អស់លុយច្រើនជាងវិក្កយបត្រ ទឹក២ខែគិតម្តងទៅវិញ? បញ្ហានេះបាន កើតមានប្រមាណជា២ទៅ៣ខែចុងក្រោយនេះទៅលើប្រជាពលរដ្ឋរាប់ម៉ឺននាក់។

ដូច្នេះអង្គ ភាពរដ្ឋាករទឹកស្វយ័តភ្នំពេញ គួរមានការពន្យល់ឲ្យប្រជាណពលរដ្ឋនៅរាជធានីភ្នំពេញបានដឹងពីតម្លៃក៏ដូចជាការឡើងថ្លៃដោយគ្មានហេតុផលនេះផង ព្រោះ ពួកគាត់មិនមានថវិកាឯណាសម្រាប់ប្រើ ប្រាស់ខុសខ្ទង់ស្របពេលមានចំណូលតិចតួច និងប្រាក់បៀវត្សរ៍ចាយមិនគ្រប់គ្រាន់ នោះ? ៕ សុខខេមរា


ចែករំលែក៖