ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តបន្ទាយមានជ័យបង្ក្រាបរថយន្តចង្កូតឆ្វេងស្តាំនិងម៉ូតូគ្មានពន្ធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីសាខា គយខេត្តបន្ទាយមានជ័យបានបង្ក្រាបជា បន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ទៅលើរថយន្តចង្កូតស្តាំ និងឆ្វេង ព្រមទាំង ម៉ូតូជាច្រើនគ្រឿង ដែលលួចនាំចូលប្រើ ប្រាស់ខុសច្បាប់គ្មានការបង់ពន្ធ។

លោក ឆែ សុធា ប្រធានសាខាគយ និង រដ្ឋាករខេត្តបន្ទាយមានជ័យបានឲ្យអ្នក សារព័ត៌មានដឹងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ថា តាមរយៈការបង្ក្រាបបទ ល្មើសពន្ធគយ ជាពិសេសលើបទល្មើស យានយន្ត និងទំនិញគេចពន្ធដើម្បីកុំឲ្យបាត់ពន្ធគយមន្ត្រីរបស់លោកបានបង្ក្រាបរថ យន្តចង្កូតស្តាំ និងឆ្វេងស៊េរីថ្មី សរុប៨ គ្រឿង ។ ក្នុងនោះមានរថយន្តចង្កូតស្តាំ ចំនួន៦គ្រឿងប្រភេទ Pick Up និងរថយន្ត ចង្កូតឆ្វេង ប្រភេទតូយ៉ូតាហាយប្រ៊ីដ ១គ្រឿង និងឡិចស៊ីស៥៧០ ពាក់ស្លាក​លេខនគរបាល 2-2123 ១គ្រឿង ។ ក្រៅ ពីរថយន្តមន្ត្រីគយនៅបានបង្ក្រាបចាប់បានម៉ូតូ ដែលលួចនាំចូលពីប្រទេសថៃ សរុប ចំនួន៥២គ្រឿង ដែលប្រតិបត្តិការបង្ក្រាប ម៉ូតូនេះ ធ្វើឡើងតាំងពីឆ្នាំ២០១៦ ចំណែក រថយន្តធ្វើឡើងចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧ ។ ជាមួយគ្នានេះ ក៏មានការ បង្ក្រាប លើទំនិញគេចពន្ធ នៅតាមឃ្លាំង ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណពិន័យបានប្រាក់រាប់សិបលានរៀលផង ។

ចំពោះរថយន្តបង្កូតស្តាំ ដែលបង្ក្រាប បានពុំមានការផាកពិន័យ ឬបង់ពន្ធនោះទេ គឺរឹបអូសជាសម្បត្តិរដ្ឋ ព្រោះវាផុតឱសាន វាទថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលរដ្ឋាភិបាលបានអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់រថយន្តចង្កូតស្តាំ ឲ្យចូលបង់ ពន្ធ ។ ដូច្នេះរថយន្តដែលប្រើប្រាស់គ្មាន ពន្ធ និងគ្មានឯកសារមានន័យថា ជារថយន្ត ល្មើសច្បាប់ទើបនាំចូលថ្មីៗ ។ ចំពោះរថយន្ត ចង្កូតឆ្វេង និងម៉ូតូ នឹងផាកពិន័យបង់ពន្ធទៅតាមច្បាប់កំណត់ ។

លោក ឆែ សុធា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេស ពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ សូមកុំ ប្រើប្រាស់ ឬទិញរថយន្តចង្កូតស្តាំ ដែល គ្មានពន្ធនាំចូល ឬឯកសារក្លែងបន្លំវានឹងនាំឲ្យជាប់ពាក់ព័ន្ធលើផ្លូវច្បាប់ ៕ សហការី


ចែករំលែក៖