ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់យ៉ាងសកម្មត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់មិនបានសម្រេច ហើយរត់មិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែមង្ត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ឈួន វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាសិស្ស។

ជនសង្ស័យទី២ ឈ្មោះ ផេ ឆាយឌី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាសិស្ស។

ជនរងគ្រោគ្រោះ មានឈ្មោះ យឹម ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ជាសិស្ស។

បើតាមប្រភពពត៍មានពីមន្រ្តីនគរបាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ កំពុងដាក់ល្បាតក្នុងមូលដ្នាន ក៏ស្រាប់តែ ប្រទះឃើញ ក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ជិះមូ៉តូ១គ្រឿង មា៉កហុងដា MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GF.2175តាមបណ្ដោយផ្លូវលេខ២៩៤ ស្រាប់តែមានជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាc125 ដេញតាមពីក្រោយហើយស្រែកថា ជួយផងចោរឆក់ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ដែលកំពុងល្បាតក៏បានដេញតាមពីក្រោយរហូត ដល់ផ្លូវលេខ៥១កែងផ្លូវលេខ៣៧០នោះ ទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែម្តង។

ភ្លាមៗនោះដោយសារតែប្រជាពលរដ្នខឹងខ្លាំពេក ក៏បាននាំគ្នាវាយម្នាក់មួយដៃ ម្នាក់មួយជើងបណ្ដោយឲ្យជនសង្ស័យទាំង២នាក់បែកមុខផងដែរ។

ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួន ជនសង្ស័យយកមកសាកសួរបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួម នឹងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ។

ចំណែខ្សែកជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ប្រគល់ឲ្យទៅម្ចាស់វិញផងដែរ ៕ ស រស្មី


ចែករំលែក៖