ព័ត៌មានទាន់ហេតុការណ៍៖

ឆែកឆេរលំនៅឋានជនសង្ស័យនៅស្ទឹងមានជ័យក្នុងករណីគ្រឿងញៀន២កីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ លំនៅឋានរបស់ជនសង្ស័យ២រូបនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រូវ បានក្រុមសមត្ថកិច្ចរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលដឹកនាំ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ កុសល បានឆែកឆេរលំនៅឋានជនសង្ស័យ ២រូបនេះ ដែលមានឈ្មោះ យូ សូរិយា ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះលេខ១១២០ ផ្លូវលេខ៨២ ក្រុម២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានមុខរបរជាយោធា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីឆែកឆេរលំនៅឋានខាងលើនេះ សមត្ថកិច្ចរកពុំឃើញមានអ្វីទេ ក្រៅពីឯកសារដីធ្លីមួយចំនួនប៉ុណ្ណោះ។ ចំពោះផ្ទះរបស់ជនសង្ស័យ ព្រះរាជអាជ្ញាសម្រេចបិទទ្វារជាប៉ុណ្ណោះអាសន្នផងដែរ រង់ចាំការត្រួតពិនិត្យ៕ តាឡឹម


ចែករំលែក៖