ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង បង្ក្រាបល្បែងជល់មាន់ មួយកន្លែង និងឃាត់ខ្លួនអ្នកញៀនល្បែង៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី ២០ខែសីហា ឆ្នាំ២០១៧សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង បានចុះបង្ក្រាប់ បនល្បែងជលមាន់មួយកន្លែង នៅចំណុចភូមិអំពៅព្រៃ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលដឹកនាំដោយលោកអនុសេនីយ៏ឯក ថាន់ ប៊ុនថេង មេបញ្ជាការស្តីទីកងរាជអាវុធហត្ថ ស្រុកស្ទោង តាមបញ្ជាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងការបង្ក្រាបនេះ បានឃាត់ខ្លួនមនុស្ស ៣នាក់ទី ១ឈ្មោះ សុន សំបាន ភេទប្រុស អាយុ៤១ ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំសំព្រោជ ស្រុកស្ទោង, ទី២ឈ្មោះ កាន់ ខ្លឹម ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃ ឃុំសំព្រោជ ស្រុកស្ទោង ,ទី៣ឈ្មោះ កង សំណាង ភេទប្រុស និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ៨គ្រឿង មាន់ជល់១ក្បាល បង់ស្អិតសម្រាប់រុំខ្នាយមាន់មួយចំនួន កន្ត្រកដាក់មាន់ និងសម្ភារះមួយចំនួន ក្រោយឃាត់ខ្លួន អ្នកញៀនល្បែងកងរាជអាវុធហត្ថ ស្រុកស្ទោង បានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅចាត់ការតាមនីតិវិធី។

ជុំវិញករណីនេះផងដែរ គេរង់ចាំមើលថា ក្រុមអ្នកញៀនល្បែងស៊ីសងនេះ អាចគេចផុតពីសំណាញ់ច្បាប់ដែរ ឬយ៉ាងណា? ព្រោះល្បែងស៊ីសងចាក់ភ្នាល់នេះ បានធ្វើឲ្យប៉ះពាល់ដល់នយោបាយភូមិឃុំមានសុវត្ថិភាពយ៉ាងខ្លាំងនៅក្នុងស្រុកស្ទោង៕ ប៊ុន រិទ្ធី


ចែករំលែក៖