ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបរម៉ូតូឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្នបុករថយន្តសង្គ្រោះបន្ទាន់ពេញទំហឹងរបួសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួស ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ ទៅបុកនឹងរថយន្តសង្គ្រោះបន្ទាន់ពេញទំហឹងកាលពីវេលាម៉ោង១២ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅលើសផ្លូវលេខជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤១ និងលេខ១៤២ នៅចំណុច ភូមិ ក្បាលថ្នល់ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលេជិះម៉ូតូមិនប្រយ័ត្ន មានរឈ្មោះ សូ វៀត អាយុ 34ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិ កណ្តៀងរាយ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប។

ចំណែកអ្នកបើករថយន្តសង្គ្រោះបន្ទាន់មានឈ្មោះ ​ចែម​​ ទូច​ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ​ បើកបររថយន្តពេទ្យ រស់នៅភូមិអង្តួច​ ឃុំ ព្រៃអង្គុញ​ ក្រុងបាវិត​ ខេត្តស្វាយរៀង។

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមាន បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ូតូ ម៉ាក​ស៊ីទី ពណ៌ ក្រហម ស្លាកលេខ ស្វាយរៀង 1I 4450 ដោយធ្វើដំណើរ ទិសដៅពីត្បូងហើយក៏បានឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន បុកពីក្រោយចំហៀងខាងស្តាំរថយន្តតែម្ដង បណ្ដាលឲ្យមនុស្សនិងម៉ូតូដួលរដូករណែលកណ្ដាលផ្លូវ។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន បញ្ជូនអ្នកជិះម៉ូតូរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត និងវាស់វែងអូសយកមធ្យោបាយទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖