ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យចុះត្រួតពិនិត្យកុងស៊ីបញ្ចាំចំនួន៥មានច្បាប់ត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដឹកនាំដោយលោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌ លោកវរសេនី យ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ លោក យុទ្ធ នី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងមានការសម្របសម្រួលពីសំណាក់លោក វង្ស ប៊ុនវិសុត្ស ព្រះរាជអាជ្ញារងបានចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំតាមផ្លូវវ៉េង ស្រេង ក្នុងភូមិដំណាក់ធំ ភូមិឬស្សី និងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ២និងទី៣ ខណ្ឌមានជ័យ។

ក្នុងនោះទី១/ ឈ្មោះ ឈុន សុវណ្ណា ស្ថិតនៅផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ មានច្បាប់អនុញ្ញាតទទួលបញ្ចាំម៉ូតូចំនួន២៣គ្រឿង និងមានឯកសារត្រឹមត្រូវ។ ទីតាំងទី២/ ស៊ីធីអិក ស្ថិតនៅផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ម៉ូតូចំនួន៥គ្រឿងមានឯកសារ។ ទីតាំងទី៣/ តាកសុគន្ធា នៅផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យមានច្បាប់អនុញ្ញាត ម៉ូតូចំនួន១៦គ្រឿងមានឯកសារត្រឹម ត្រូវ។ ទីតាំងទី៤/ ហេងលី២ នៅផ្លូវព្រះមុនីរ៉េត ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ មានច្បាប់អនុញ្ញាត ម៉ូតូចំនួន៣២គ្រឿងមានឯកសារត្រឹមត្រូវ។

ដោយឡែកនៅរសៀលថ្ងៃទី២១សីហាដដែល លោក ឌី រ័ត្ឋខេមរុណ ក៏បានដឹកនាំបន្តចុះទៅត្រួតពិនិត្យទីតាំងទទួលបញ្ចាំ១ទីតាំងទៀតនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ហើយក្នុងរកឃើញម៉ូតូចំនួន២០គ្រឿង និងរថយន្តចំនួន២គ្រឿងមានឯកសារត្រឹមត្រូវ តាមប្រភេទរថយន្ត និងម៉ូតូ។

លោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យបានបញ្ជាក់ថា សរុប៥ទីតាំង ដែលសមត្ថកិច្ចចម្រុះខណ្ឌបានចុះត្រួតពិនិត្យនោះឃើញថាទីតាំងនិមួយៗសុទ្ធតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ លោកបន្តថា ហើយក្នុងនោះយើងពិនិត្យទៅលើម៉ូតូចំនួនសរុប១៩០គ្រឿង និងរថយន្តចំនួន២គ្រឿងមានឯកសារត្រឹមត្រូវទាំងអស់។ ក្រោយពិនិត្យរួចរាល់អាជ្ញាធរយើងបានផ្តល់ការណែនាំដល់ម្ចាស់ទីតាំងឲ្យចូលរួមសហការជាមួយអាជ្ញាធរយើងក្នងគោលបំណងចូលរួមកាត់បន្ថយបទល្មើស។ ក្នុងនោះផងដែរលោកអភិបាលរងខណ្ឌ ក្នុងនាមអភិបាលខណ្ឌលោក ពេជ្រ កែវមុនី សូមថ្លែងអំណរគុណដល់ម្ចាស់ទី តាំងដែលទីតាំងអស់ដែលបានចូលរួមសហការជាមួយអាជ្ញាធរខណ្ឌមានជ័យ ក្នុងគោលបំណងអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាល៕ តាឡឹម


ចែករំលែក៖