ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនៃស្នងការខេត្តប៉ៃលិនបានចុះបង្ក្រាបអ្នកលេងបៀរពីរកន្លែង ឃាត់ខ្លួនស្ត្រី៨នាក់នាំគ្នាអង្គុយសម្ងំលេងបៀរ ក្រោយមកសមត្ថកិច្ចអប់រំ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មនុស្សប្រុសស្រីចំនួន៨នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការនគរបាលខេត្តបាលចាប់ឃាត់ខ្លួន ខណៈមនុស្សប្រុសស្រីទាំង៨នាក់ទំនេរមិនព្រមធ្វើការងារផ្ទះ បែរជាទៅអង្គុយសម្ងំនាំគ្នាលេងល្បែង(បៀរ) លុះក្រោយមកសមត្ថកិច្ចនគរបាលនៃស្នងការខេត្តបានចុះស្រាវជ្រាវរួចក៏ដាក់កម្លាំងទៅបង្រ្កាបចាប់ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៨នាក់បញ្ជូនទៅស្នងការនគរបាលខេត្តប៉ៃលិន បន្ទាប់មក ក៏សួរនាំ ពួកគាត់សារភាពថាការលេងល្បែងនេះអស់រយៈពេលជាយូរមកហើ យដោយលេងតិចតួចទេ ។

ហេតុការណ៍ចុះបង្រ្កាបល្បែងស៊ីសងនេះ លើកទី១បានធ្វើឡើងនៅ ភូមិវត្ត សង្កាត់ប៉ៃលិនវេលាម៉ោង១៤ និង០០នា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ លើកទី២នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិអូរច្រាលិច សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីលោក វរសេនីយ៍ទោមាស សុផុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីកម្លាំងស្រាវជ្រាវយ៉ាងច្បាប់ ក៏ឲ្យកំលាំងក្រុមបង្ក្រាបល្បែងស៊ីសង បានចុះបង្ក្រាបវង់ល្បែងលេងបៀរពីកន្លែង នៅចំណុចក្រោយភូមិពីរភូមិវត្ត សង្កាត់ប៉ៃលិន, ភូមិអូរច្រាលិច សង្កាត់ទួលល្វា ក្រុងប៉ៃលិន, ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៨នាក់ ទី១ ឈ្មោះអេង សារឿន ភេទស្រីអាយុ៥៦ឆ្នាំជាមេផ្ទះទី២ ឈ្មោះសាន ភាពភេទស្រីអាយុ៤០ឆ្នាំទី៣ ឈ្មោះវិតហ៊ុនភេទស្រីអាយុ៥៣ឆ្នាំទី៤ ឈ្មោះសុខ,ស្រីនីភេទស្រីអាយុ៣៥ឆ្នាំមេផ្ទះទាំងនោះរស់នៅភូមិវត្ត សង្កាត់ប៉ៃលិន,ក្រុងប៉ៃលិន,រីឯអ្នកទាំង៤នាក់ទៀតទី៥មានឈ្មោះចិន វាលនា ភេទប្រុសអាយុ៣៥ឆ្នាំអ្នកលក់ដូរ ទី៦ឈ្មោះទ្រី នឿនភេទស្រីអាយុ២៩ឆ្នាំមេផ្ទះទី៧ឈ្មោះ ភី ស្រីមុំ ភេទស្រីអាយុ៣៧ឆ្នាំមេផ្ទះទី៨ឈ្មោះ ស៊ីម ប៉ះ ភេទស្រីអាយុ៤៦ឆ្នាំមេផ្ទះអ្នកទាំង៤នាក់នេះរស់នៅភូមិអូរច្រលិច សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ក្រោយពីបានឃាត់ខ្លួនអ្នកទាំង៨នាក់មក សមត្ថកិច្ចក៏បានឆែកឆេរនិងដកហូតបានទឹកប្រាក់សរុបទាំងពីរកន្លែងមានចំនួន២៥(ម្ភៃប្រាំម៉ឺនរៀល)និងដកហូតបានសម្ភារៈមួយចំនួនដូចជា( សន្លឹកបៀរ ៥២សន្លឹក១ហ៊ូ ហើយកម្រាលចំនួន១។

ចំណែក៤នាក់ ដែលបានឃាត់ខ្លួនមួយកន្លែងទៀតនោះ និងទី១ ឈ្មោះចិន វាលនា ភេទប្រុស អាយុ៣៥ឆ្នាំអ្នកលក់ដូរ ទី២ឈ្មោះទ្រី នឿន ភេទស្រី អាយុ២៩ឆ្នាំមុខរបរមេផ្ទះទី៣ឈ្មោះភី ស្រីមុំ ភេទស្រីអាយុ៣៧ឆ្នាំមេផ្ទះទី៤ឈ្មោះស៊ីម ប៉ះ ស្រីអាយុ៤៦ឆ្នាំមេផ្ទះ ប្រភពដដែលបានបញ្ជាក់ទៀតថាទោះបីជាយ៉ាងណាក៏ដោយស្រ្តីទាំងនោះធ្លាប់នាំគ្នាលេងល្បែងអស់រយៈពេលជាយូរមកហើយដោយលេងតាំងពីព្រឹករហូតដល់ល្ងាចហើយអ្នកខ្លះភ្លេចបាយទឹកនិងភ្លេចដាំបាយឲ្យប្តីនិងកូនផងដែរ។ ជួនកាលទៀតបន្ទាប់ពីស្រ្តីខាងលើចេញពីលេងល្បែងអស់ប្រាក់ហើយ,ប្តីចេញពីធ្វើការងារវិញអត់ឃើញប្រពន្ធដាំបាយធ្វើម្ហូបទ្រាំមិនបានក៏បង្កអំពើហិង្សារហូតដល់វាយតប់គ្នា។

លើសពីនេះក៏មានអ្នកខ្លះដោយសារតែល្បែងស៊ីសងមិនព្រមនៅផ្ទះមើលកូនចៅលុះប្តីទ្រាំមិនបានក៏លែងលះគ្នាធ្វើឲ្យកូនកំព្រាឪពុកឬម្តាយផងដែរ។បច្ចុប្បន្នស្រ្តីញៀននឹងល្បែងទាំង៨នាក់ខាងលើត្រូវនគរបាលកំពុងសាកសួររួចធ្វើកិច្ចសន្យា បន្ទាប់មកក៏ធ្វើអប់រំឲ្យវិលត្រឡប់ជួបកូននិងប្ដីវិញ៕ ស សារ៉េត


ចែករំលែក៖