ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ។
កាលពី វេលាម៉ោង០១ និង១០នាទីយប់ថ្ងៃទី២៥ខែ សីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ០១លើក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០៥នាក់ នោះទី ១ ឈ្មោះ ខុន សុផាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិក្រញ៉ុង ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពី ។ ២ ឈ្មោះ ទ្រី ប៊ុននី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងទង ស្នាក់នៅបន្ទប់ជួល ភូមិពេជ្រសង្សា ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ ។ ៣ ឈ្មោះ លាប សុភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល បឹងក្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ ។ ៤ ឈ្មោះ យ៉ាវ ហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៥ ឈ្មោះ ទ្រី គា ភេទប្រុស អាយុ១៨ឆ្នាំ មុមុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលទឹកថ្លាបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានល្បាតក្នុងភូមិសាស្រ្តដើម្បីទប់ស្កាត់បទល្មើសដុល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យ០៥នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងបានហៅជនសង្ស័យ ដើម្បីត្រួតពិនិត្យលើដងខ្លួន និងបាននាំខ្លួនជនសង្ស័យយកមកសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញមានសារធាតុញៀនទាំងអស់ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា

 


ចែករំលែក៖