ខេត្តពោធិ៍សាត់៖ តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចអ្នកប្រកបរបរដឹកជញ្ជូនឈើលក់បែបទ្រង់ទ្រាយតូចៗ និងធំៗល្មមស្ទើរម៉ាស្រុកភ្នំក្រវាញ បាននឹងកំពុងរិះគន់ចំៗ លើលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលបានចេញលិខិតបញ្ជាបេសសកម្មឲ្យមន្រ្តីជំនាញក្រោមឱវាទប៉ុន្មាននាក់ ដូចឲ្យយកទៅធ្វើអាជីវកម្មជាមួយប្រជាពលរដ្ឋ និងជាន់កថែមប៉ុណ្ណោះ ។
ប្រភពរាយការណ៍ខាងលើបន្តថា មួយរយៈពេលនេះគេដឹងថា លោក ឡាយ វិសិដ្ឋ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបង្កើតក្រុមមួយមានគ្នាប៉ុន្មាននាក់ប៉ុណ្ណោះ ដោយបានចេញ(លិខិតបញ្ជាបេសសកម្ម) ដល់មន្រ្តីជំនាញក្រោមឱវាទមានលោក ងួន ប៊ុណ្ណារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ (ជាប្រធាន) ។
រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រោយចាប់រថយន្តម៉ាក(កាមរីច្នៃ) ដឹកឈើប្រភេទប្រណីតធ្នង់បង្ខំទាលុយចំនួន ៥០០ដូល្លារ តថ្លៃគ្នានៅសល់ត្រឹមតែចំនួន ១លានរៀលគត់ប៉ុណ្ណោះ បើទោសជាក្រុមនេះមិនសូវបានចេញធ្វើសកម្មភាពមែន ប៉ុន្តែគេនៅឃើញលោក សួស សុផាន់និត នាយសង្កាត់រដ្ឋបាលព្រៃឈើឈើតុំ និងជាសមាជិកនៃលិខិតបញ្ជាបេសសកម្មរបស់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើរធ្វើសកម្មភាពដោយតម្រូវឲ្យរថយន្តម៉ាក នីសាន់ ដឹកឈើអារលេខ ១,២,៣ បង់លុយចំនួន ៥មឺុនរៀល ក្នុង ១ជើងឬរថយន្ត ចំណែករថយន្តកែច្នៃប្រភេទតូចៗដូចជាម៉ាក កាមរី.ឆ្លាម.បាឡែន និងផ្សេងៗដឹកឈើប្រភេទប្រណីតធ្នង់ ១ជើងឬរថយន្តចំនួន ៤មឺុនរៀលឬ ១០ដូល្លារអាមេរិច ដោយឡែក៖ រថយន្តប្រភេទ ១៥កៅអីម៉ាក តូរីសឬសាំយ៉ុង ដឹកឈើប្រភេទប្រណីតធ្នង់ដែរនោះឯនេះវិញ គេតម្រូវឲ្យបង់លុយចំនួន ១០មឺុនរៀលឬ ២៥ដូល្លារអាមេរិច។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា មិនត្រឹមតែប៉ុណ្ណឹងនោះទេ គេនឹងកំពុងដាក់ផែនការយកលុយពីម៉ូតូដឹកឈើប្រភេទប្រណីតធ្នង់ចំនួន ១មឺុនរៀលថែមទៀតផងដែរ ក្នុងម៉ូតូ ១គ្រឿងឬ ១ជើង សកម្មភាពធ្វើឡើងបែបអនាធិបតេយ្យដូចធ្វើអាជីវកម្មនេះ ត្រូវបានគេសង្ស័យជាបទបញ្ជាឬជាការដេញថ្លែបែបបក្ខពួកនិយម មិនក្លាចរអារក្រែងច្បាប់ទំលាប់សូម្បីតែបន្តិច។
ករណីពាក់ព័ន្ធប្រភពរាយការណ៍ខាងលើ៖ អ្នកកាសែត នគរវត្ត មិនអាចស្វែករកសុំការពន្យល់ពីក្រុមលិខិតបញ្ជាបេសសកម្មមានលោក ងួន ប៊ុណ្ណារ៉ា ជាប្រធានឬលោក សួស សុផាន់និត ជាសមាជិកនោះបានទេ នារសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នេះ ប៉ុន្តែលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបកស្រាយយ៉ាងច្បាស់លាស់តាមទូរស័ព្ទនារសៀលថ្ងៃដដែលនេះថា ពិតជាបានចេញលិខិតបញ្ជាបេសសកម្មជាក្រុមពិតប្រាកដមែន ប៉ុន្តែសំដៅលើការត្រួតពិនិត្យដេប៉ូលក់ឈើឬសិប្បកម្មកែច្នៃឈើនានា ដែលមានភាពរញេរញៃមិនទាន់មានច្បាប់ឲ្យចូលមកធ្វើច្បាប់ត្រឹមត្រូវ នេះជាការចង្អុលបង្ហាញពីក្រុមអធិការកិច្ចនៃក្រសួង ខណៈគេមើលឃើញថានៅខេត្តពោធិ៍សាត់ មានភាពរញេរញៃស្មុកស្មាញករណីបទល្មើសព្រៃឈើ ចំណែកការដឹកឈើរញេរញៃដូចជា.ម៉ូតូ.គោយន្តអាចធ្វើការអប់រំលាយលាក់ជាអក្សដល់ពួកគាត់បើទោសជាឃើញថាខុសច្បាប់ ក៏ដោយ និងអាចថតយករូបភាពអំពីសកម្មភាពទាំងអស់នោះបាន នេះជាបទបញ្ជាថ្នាក់ខេត្តហើយបើត្រូវធ្វើការបង្រ្កាបកមានបទបញ្ជាពីខេត្តផងនោះដែរ ចំពោះបញ្ហាពាក់ព័ន្ធកំណត់រឿងលុយកាក់ឯនេះវិញលោកមិនបានដឹងទេតែលោកសន្យាធ្វើការស្រាវជ្រាវ៕ ប៉ឹម ពិន