ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនយុវជនម្នាក់ដកហូតថ្នាំញៀន១៣កញ្ចប់នៅក្នុងបរិវេណវត្តធនមន្ត

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ស្រាវជ្រាវបង្រ្កាបចាប់ខ្លួន កាលពី​វេលាម៉ោង១៦ និង១៣នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅត្រង់បរិវេណវត្តគិរីស្រះស្រង់ ហៅវត្តធនមន្ត ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៣កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ប៉ែត វ៉ា់ន់នី ហៅសង់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៣កញ្ចប់ និងទូរស័ព្ទដៃ០២គ្រឿង ។

ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលត្រូវបានសមត្ថកិច្ចនករបាលកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យខាងលើនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងបរិវេណវត្តធនមន្ត ទើបសមត្ថកិច្ចចាំឃ្លាំមើលរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះរូបគេបានទិញពីមេក្លោងម្នាក់ ក្នុងតម្លៃ២៥០០០០រៀល ដើម្បីទុកលក់បន្តក្នុងតម្លៃ០១កញ្ចប់៣០០០០រៀល ៕ ស្អាងជ័យ


ចែករំលែក៖