ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យលួចកាច់សោម៉ូតូពីដងទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ

ចែករំលែក៖

ប៉ោយប៉ែតៈ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពលួចកាច់សោម៉ូតូ កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្កាយ៣ ឋិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកព្រហ្ម ពិសទ្ធអធិការរងទទួលបន្ទុកផែនព្រហ្មទណ្ឌបានប្រាប់ថា ជនសង្ស័យមានឈ្មោះ មាស តូនី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកថាដោយទទួលបានបទបញ្ជាពីលោកអាត់ ខែម ស្នងការនគរបាលខេត្ត ឲ្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យរួបនេះ នៅភូមិសាស្តា ខេត្តបាត់ដំបង ដែលជននេះធ្វើសកម្មភាពកាច់សោម៉ូតូបាន រួចជិះយកទៅលក់ចំណុចខាងលើទាំងយប់។

ក្រោយពីកាឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្តុតាងរួមកន្ត្រៃកាត់ដែកមួយ និងម៉ូតូចំនួនបីគ្រឿង។

ជនសង្ស័យបន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួនគេបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាៈ ខ្លួនធ្លាប់ធ្វើសកម្មភាពលួចកាច់សោម៉ូតូយកបាននំនួន២លើក លើកទី១លួចកាច់សោម៉ូតូម៉ាកអឺម អេសអិច នៅចំណុចអាគារថ្មី ឋិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត លើកទី២លួចម៉ូតូម៉ាកស៊ូមមើអ៊ិច នៅចំណុចពេទ្យអង្គររាជ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ។

ក្រោយពីសួរនាំរួចរាល់ជនសង្ស័យរួបនេះ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយបែត បានបញ្ជូនខ្លួនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីសាកសួរ និងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូ ចំនួនបីគ្រឿង ដែលដកហូបានពីជនសង្ស័យត្រូវបានធ្វើកំណត់ហេតុរួច និងបានប្រគល់ឧ្យទៅម្ចាស់ដើមវិញ ៕ វណ្ណា


ចែករំលែក៖