ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះពីបទយកម៉ូតូ ម៉ាកលេតមួយគ្រឿងគេចខ្លួនអស់រយះពលជិត១ឆ្នាំហើយ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅមុខបន្ទាយ៩១១ ផ្លុវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះចាន់ ផានិត ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរហៅម៉ូយខារ៉ាអូខេ ផ្លូវ២០០៤ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិឬស្សី ឃុំម៉ង ស្រុកគងពិសី ខេត្តបាត់ដំបង ។ ចំណែកអ្នកធានា ឈ្មោះអុន ថានី ភេទប្រុស អាយុ៣១ឆ្នាំជាងដែក ។ រីឯជនរងគ្រោះឈ្មោះ ឆែមអយ ភេទប្រុសអាយុ ២៦ឆ្នាំ ស្នាក់នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យយកទៅនោះម៉ាកលេត ស៊េរីឆ្នាំ២០១៣ ពណ៍ខ្មៅ មិនចាំស្លាកលេខ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានខ្ចីម៉ូតូប្អូនបង្កើតជិះទៅផ្សារដើមគក្រោយមកមេជាងឈ្មោះអ៊ុន ថានី បានឲ្យទៅយកលុយពីមិត្តភក្តិគាត់ឈ្មោះចាន់ ផានិតនៅផ្លូវជាតិលេខ៤ ម្តុំស្តុបទំនប់កប់ស្រូវ ខណះទៅដល់ស្រាប់តែឈ្មោះចាន់ផានិត ខ្ចីតទៀតថាទៅផ្ទះប្អូនមួយភ្លែតដោយសារមានការធានាពីមេជាងខ្លួនទើបប្រគល់ឲ្យម៉ូតូជិះទៅ។
សាក្សីបន្តថា នៅពេលដែលជនសង្ស័យយកទៅក៏ទៅបាត់រហូតខលក៏មិនចូលមិនដឹងទៅដល់ទីណា។ លុះរហូតមកដល់ថ្ងៃកើតហេតុឈ្មោះអ៊ុន ថានី បានសើបដឹងថា ជនសង្ស័យមកជួលបន្ទប់ស្នាក់នៅភូមិព្រៃទា ក៏រត់មកប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង៕ សុខាសែនជ័យ