ខេត្តសៀមរាប៖ បុរសវ័យចំណាសអាយុ៥១ឆ្នាំម្នាក់ ជាជនជាតិអូស្ត្រាលី បានដេកស្លាប់នៅក្នុងបន្ទប់លេខ២៤២ ក្នុងសណ្ឋាគារ រ៉ូយ៉ាល់ អេម ផាយ (Royal Empire Hotel) ដោយសារមានជម្ងឺ គាំងបេះដូង ត្រូវបានម្ចាស់សណ្ឋាគារ ទូរស័ព្ទ ប្រាប់រថយន្តរបស់មន្ទីរពេទ្យឯកជន យីហោ រស្មី អង្គរ ដឹកយកទៅតំកល់ទុកនៅក្នុងមន្ទីរពេទ្យ អន្តរជាតិ រ៉ូយ៉ាល់អង្គរ បាត់ហើយ មុនក្រុមការងារទៅដល់ បង្កឱ្យមានការភ្ញាក់ផ្អើល ដឹងដល់សមត្ថកិច្ច ទើប ក្រុមការងារចម្រុះ ចុះទៅដល់ ប៉ុន្តែឃើញតែបន្ទប់ គ្មានខ្មោច ដោយសារម្ចាស់ខ្លាចបែកការ។ហេតុការនេះបានកើតឡើងមៅវេលាម៉ោង៤ ភ្លឺ ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧ ដល់វេលាម៉ោង ៩ ព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧ ទើបសមត្ថកិច្ចដឹង ដោយសារមានគេប្រាប់។
តាមប្រភពពីកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ថា ត្រូវបាន គេរាយការណ៍ថា មានមនុស្សស្លាប់ក្នុងសណ្ឋាគារ ប៉ុន្តែរថយន្តរស្មីអង្គរ ដឹកយកទៅបាត់ហើយ បន្ទាប់ពីក្រុមការងាចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យនៅហ្នឹងកន្លែងកើតហេតុ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ខែសីហា ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀម រាប ប៉ុន្តែឃើញតែបន្ទប់ដេករបស់ជនរងគ្រោះ មិនបានឃើញសាកសពនោះទេ ដល់ពួកយើងសួរទៅ ថា មានរថយន្តរបស់មន្ទីរពេទ្យរស្មីអង្គរ ដឹកយកទៅដាក់នៅក្នុងមន្ទីរពេទ្យ អន្តរជាតិរ៉ូយ៉ាល់អង្គរបាត់ហើយ ជនរងគ្រោះមានឈ្មោះMCCARTHYROSSALBERTភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ PA 5636489 ជាភ្ញៀវទេសចរណ៍។
ក្រោយពីត្រួតពិនិត្យ លោកវិជ្ជបណ្ឌិតសន្និដ្ឋាន ប្រាប់ លោក អ៊ិត ឆបឆរត្ន័ អមតុលាការខេត្តបានប្រានៅព្រឹកថ្ងៃទូ២៩ ខែសីហា ឆ្នាំ២០១៧នេះថា ( សពបរទេស បានស្លាប់ តាំងពីវេលាម៉ោង៤ ភ្លឺ ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧មកម៉្លេះ ដោយសារជម្ងឺគាំងបេះដូង)។ តែត្រូវបានក្រុមការងារចម្រុះដឹងនៅវេលាម៉ោង៩ព្រឹក ដែលម្ចាស់សណ្ឋាគារបានប្រាប់ ប៉ុន្តែសាកសពនោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យឯកជន យីហោ រស្មី អង្គរ ដឹកយកទៅតំកល់ទុកនៅក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរបាត់ហើយមុនក្រុមការងារទៅដល់។
បច្ចុប្បន្ន សពជនជាតិអូស្រ្តាលីត្រូវបានតំកល់ទុកនៅមន្ទីរពេទ្យ អន្តរជាតិរ៉ូយ៉ាល់អង្គរ រង់ចាំការសម្រេចពីស្ថានទូតអូស្រា្តលី ជាមុនសិន ទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា សូមម្ចាស់សណ្ឋាគារ ឬ ផ្ទះសំណាក់ ទាំងអស់ក្នុងខេត្តសៀមរាប មេត្តា ចូលរួមសហការ និង ទូរស័ព្ទ មកសមត្ថកិច្ចជំនាញផង ដើម្បីស្រួលធ្វើការងារ កុំឱ្យតែមានលុយ ហើយមានមនុស្សស្លាប់នៅក្នុងផ្ទះសំណាក់ ឬ អូតែល របស់ខ្លួននោះ ចេះតែជួលរថយន្ត មកដឹកយកចេញទៅ ទុកនៅទីនេះ ទីនោះឱ្យសោះ ដើម្បីចៀសវាង មានករណីផ្សេងៗ កើតឡើង នាំឱ្យមានបញ្ហាដល់ម្ចាស់ទាំងនោះ។ជាក់ស្តែងដូចសព ជនជាតិអូស្ត្រាលី ដែលដេកស្លាប់នៅក្នុងសណ្ឋាគារ រ៉ូយ៉ាល់ អេម ផាយ (Royal Empire Hotel)ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាប នេះស្រាប់ ត្រូវបានម្ចាស់ ទូរស័ព្ទ ប្រាប់ខាងរថយន្តមន្ទីររស្មីអង្គរ មកដឹកយកចេញទៅបាត់ មុនសមត្ថកិច្ចដឹង មិនទាន់បានពិនិត្យស្រួលបួលនៅហ្នឹងកន្លែងកើតហេតុផង នេះ ប៉ះមនុស្សគាំងបេះដូង ចុះបើមិត្តភ័ក្ត សម្លាប់ក្នុងបន្ទប់ ទំរាំម្ចាស់ដឹង តើ នរណាជាអ្នកទទួលខុសត្រូវ ក្នុងរឿងនេះ? ដូច្នេះ សូមឱ្យខាងមន្ទីរសុខាភិបាលខេត្តសៀមរាប មេត្តា គួរហៅម្ចាស់គ្លីនិកឯកជនទាំងអស់មកប្រជុំ ដើម្បីដាស់តឿនផង៕ ប៊ុន រិទ្ធី