ខេត្តប៉ៃលិន៖ កាលពី១២និង២០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងសមត្តកិច្ចនគរបាលខេត្តប៉ៃលិនបានទទួលបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចង្អុលបង្ហាញចាត់ឲ្យលោកវរសេនីយ៍ឯក សោម ប៉ិម ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស និងបានដឹកនាំកំលាំងផ្ទាល់ដោយ លោកវរសេនីយ៍ទោ ផង់ ជឿម នាយការិយាល័យគ្រឿងញៀន ចុះបង្រ្កាបករណីជួញដូររក្សា និងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយយកន្លែង នៅចំណុចភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បន្ទាប់មក ក៏ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ចេន ចិត្ត ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើចំការ រស់ភូមិ ឃុំកើតហេតុខាងលើ ដែលបានដកហូតវត្ថុតាង និងសម្ភារ រួមមាន ប្រភេទម្សៅពណ៌សថ្លា (ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច ស្មើនឹង ១.១០ក្រាម ថ្លឹងទាំងសំបកថង់។
លោកវរសេនីយ៍ទោ ផង់ ជឿមនាយការិយាល័យគ្រឿងញៀនបានឱ្យដឹងថា ករណីខាងលើការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាប ជនសង្ស័យបានម្នាក់ ,ព្រមទាំងវត្ថុតាងរួចបញ្ជូនមកកាន់នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ ជនសង្ស័យបានសារភាពខ្លួនពិតជាបានជួញដូរគ្រឿងញៀនមែនក្រោយពីបានឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចជំនាញសាកសួររួចក៏កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តប៉ៃលិនដើម្បី ចាត់ការតាមច្បាប់ ៕ ស សរ៉េត