ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តCAMARY បុកជាមួយម៉ូតូ HONDAរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖ ជនរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA C-125 បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលរថយន្តម៉ាកCAMARYមួយគ្រឿងបុកពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតមានឡើងកាលពីវេលាម៉ោង ១៦ និង ២៦ នាទី ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ​២០១៧ នៅតាមបណ្តោយផ្លូវលេខ ១៥១ ត្រង់ចំណុចភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសាក្សីម្នាក់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូ១ គ្រឿងម៉ាក HONDA C-125ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1-AU 2525 ធ្វ៍ើដំណើរតាមបណ្តោយផ្លូវលេខ១៥១ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុត្រូវរថយន្តមួយគ្រឿងម៉ាក TOYOTA CAMARY ពណ៌ទឹកមាស ពក់ស្លាកលេខ ភ្នំពេញ​ 2-S 3314 បើកដោយឈ្មោះ ហេង គា ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើដំណើរលើផ្លូវលេខ១៥១ទិសដៅពីកើតទៅលិច​ បញ្ច្រាសទិសគ្នាបុកជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ។

តាមលោកសុិន សុវណ្ណ នាយផ្នែកចរារចរណ៍ខណ្ឌព្រែកព្នៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រងរបួសធ្ងន់។

លោកសិុន សុវណ្ណ នាយផ្នែកចរាចរណ៍ខណ្ឌព្រែកព្នៅបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងដោយសារការបើកបរលឿនខ្វះការប្រុងប្រយ័ត្នដោយខាងភាគីម៉ូតូ បើរំលោភចូលទៅខាងចំណែកផ្លូវរបស់រថយន្តទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍មូលដ្ឋានបានចុះទៅធ្វើការវាស់វែង រួចធ្វើកំណត់ហេតុប្រគល់រថយន្ត និងម៉ូតូទៅការិយាល័យចរាចរណ៍ផ្លូវគោកយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកអ្នករងគ្រោះត្រូវទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕ ព្រែកជ័យ


ចែករំលែក៖