ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាជីតា ជាឪពុក ជាអុំ ជាពូ ដែលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខកូន ក្មួយ និងចៅៗជាកម្មករ កម្មការនីគ្រប់ទីកន្លែង

ចែករំលែក៖

សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាជីតា ជាឪពុក ជាអុំ ជាពូ ដែលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខកូន ក្មួយ និងចៅៗជាកម្មករ កម្មការនីគ្រប់ទីកន្លែង។ តាមរយៈនៃការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ក្មួយៗកម្មការិនី នឹងទទួលបាននូវការយកចិត្តទុកដាក់ពិសេស រួមទាំងអត្ថប្រយោជន៍ជាច្រើនដែលក្នុងនោះមាន:

១)ទទួលបានពេលវេលាឈប់សម្រាករយៈពេល៣ខែ ដើម្បីសម្រាលកូន និងមើលថែទាំកូនខ្ចី ហើយនៅបន្តទទួលបានប្រាក់ខែ ១២០% ទៀតផង។

២)ចំពោះកូនក្មួយកម្មការនីដែលសម្រាលកូន ទោះបីក្នុងប្រព័ន្ឋឬក្រៅប្រព័ន្ឋក៏ដោយ ប្រសិនបើសម្រាលបានកូន(១)គឺទទួលថវិកាឧបត្ថម្ភគាំពារ ៤០ម៉ឺន រៀល។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយនឹងទទួលបាននូវការឧបត្ថម្ភមួយចំនួនបន្ថែមទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ឋបណ្ឌិត។ ទោះបីកូននោះកើតមករស់ ឬស្លាប់គឺនៅតែទទួលបានថវិកាគាំពារដូចគ្នា។

ជូនពរក្មួយៗកម្មការនីមានផ្ទៃពោះទាំងអស់ មានសុខភាពល្អគ្រប់ៗគ្នា ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖