ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការសន្តិសុខលម្ហរសមុទ្រសហការជាមួយរដ្ឋបាលខេត្តទម្លាក់ថ្មសប្បនិមិត្ត១០០ដុំនៅតំបន់កោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មការជាតិសន្តិសុខលម្ហរសមុទ្រ សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានទម្លាក់ថ្មសិប្បនិមិត្តចំនួន ១០០ដុំ ក្នុងតំបន់សមុទ្រកោះរ៉ុង ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកនាយឧត្តមខេនីយ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខលម្ហសមុទ្រ _លោក យន្ត មីនអភិបាននៃគណៈអភិបាលខេត្តព្រះសីហនុ ។

លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការងមូលដ្ឋានសមុទ្ររាម និងជាប្រធានគណៈកម្មការសន្តិសុខលម្ហរសមុទ្រ មានប្រសាសន៍ថា ការទម្លាក់ថ្មសិប្បនិមិត្តតាមពេលវេលាខាងលើដើម្បីធ្វើជាជម្រកមច្ឆាជាតិនៅតំបន់កោះរ៉ុង ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហារសន្តិសុខលម្ហរសមុទ្រ រក្សាការពារផលប្រយោជន៍សេដ្ឋកិច្ច ធនធានធម្មជាតិ ការពារបរិស្ថាន ជួយសង្គ្រោះគ្រោះមហន្តរាយ ទប់ស្កាត់ការនេសាទខុសច្បាប់ ការរត់ពន្ធខុសច្បាប់ ចោរសមុទ្រ ប្រឆាំងអំពើរភេរវកម្មនិងបទល្មើសផ្សេងៗកើតឡើងនៅលើផ្ទៃសមុទ្រ ព្រះរាជាណាចក្រកម្ពុជា ។ ពិសេសបានយកចិត្តទុកដាក់ក្នុងការអភិរ័ក្ស និងការអភិវឌ្ឍន៍ ក៍ដូចជាការការពារធនធានធនធានធម្មជាតិក្នុងបាទសមុទ្រ ហើយការទម្លាក់ដុំថ្មសិប្បនិមិត្តនាពេលនេះ គឺដើម្បីធ្វើជាជម្រកត្រីក្នុងការពង កូន។

លោក ឧត្តមនាវីឯកបានបន្តឲ្យដឹងទៀតថាដោយសារមានការចង្អុលបង្ហាញពីសំណាក់ លោក នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការសន្តិសុខលម្ហរសមុទ្រ បានធ្វើការអភិរ័ក្សក្នុងតំបន់កោះតាង កោះកុង និងក្នុងតំបន់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ដោយបានធ្វើអនាម័យក្នុងបាទសមុទ្រដាក់ប៉ោល ទម្លាក់កុងតឺន័រ ដាំផ្ការថ្ម និងសារាយសិប្បនិមិត្ត ។ល។

ការខិតខំប្រឹងប្រែងទាំងអស់នេះដើម្បីជួយលើកស្ទួយកិត្តិយសប្រទេសជាតិក្នុងការអភិវឌ្ឍន៍ធ្វើជាជម្រកមច្ឆារជាតិពង កូន និងអភិរ័ក្សជីវៈចម្រុះ និងការបង្កើតឧទ្យានជាតិក្រោមបាទសមុទ្រនៃព្រះរាជាណា ចក្រកម្ពុជា ឱ្យកាន់តែស្រស់ស្អាតនិងមានភាពទាក់ទាញថែមទៀត ។

ការអភិវឌ្ឍ និងអភិរ័ក្សក្នុងបាទសមុទ្រ មិនមែនមានតែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ គឺមាននៅលើសសកលលោក ពិសេសនៅក្នុងតំបន់អាស៊ី ដែលធ្វើឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើម្បីមកទស្សនាជីវៈចម្រុះនៅបាតសមុទ្រ ហេតុដូច្នេះទើបបានអប់រំប្រជានេសាទឱ្យមានការយល់ដឹងសារៈសំខាន់ធនធានធម្មជាតិ និងនាំគ្នាជួយថែរក្សាការពារជីវៈចម្រុះបាទសមុទ្រ និងត្រៀមហ្វឹកហ្វើនក្រុមជំនាញមុជទឹកមន្ថែមទៀត ដើម្បីចុះសិក្សាស្រាវជ្រាវ និងរុករកតំបន់អភិរ័ក្សនៅកន្លែងផ្សេងៗទៀតនៅ ក្នុងបាតសមុទ្រនៃព្រះរាជាណាចក្រកម្ពុជារបស់បន្តទៀត ។

លោក ឧត្តមនាវីឯក ទៀ សុខា បន្តថា ការទម្លាក់ថ្មសិប្បនិមិត្តក្នុងតំបន់កោះរ៉ុងចំនួន១០០ដុំ ក្នុងមួយដុំៗមានទម្ងន់ជាងជិត០៤តោនឯណោះស្មើរនិង ៣,៦០០គីឡូក្រាម ហើយពេលនេះទម្លាក់ ១០ដុំ ហើយនិងបន្តទម្លាក់បន្តទៀត ។

លោក នាយឧត្តមនាវីទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខា ធិការសន្តិសុខលម្ហរសមុទ្រមានប្រសាសន៍ថា ការរក្សាភោគផលដែលនៅជុំវិញនេះ ហើយកម្ពុជាមានសមិទ្ធិផលល្អរស្អាតនៅខេត្តព្រះសីហនុ ពិសេសនៅតាមបណ្តាកោះដូច្នេះត្រូវ ចូលរួមថែរក្សាការពារ និងអភិរ័ក្សឱ្យបានគង់វង្សនៅតាមតំបន់កោះនានាជាពិសេសផ្ការថ្ម និងភោគផលនានានៅតំបន់កោះតាង ហើយក៍មាននៅតាមតំបន់កោះដ៍ទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ហើយតំបន់កោះរ៉ុងក៍ជាតំបន់ដែលមានផ្កាថ្មល្អរស្អាត បានទម្លាក់ថ្មសិប្បនិមិត្តនេះ ដើម្បីការពារដល់ផ្កាថ្ម និងមច្ឆាជាតិ ហើយតំបន់នេះជាតំបន់ហាមឃាត់ការធ្វើនេសាទ ដែលមានប្រជាពលរដ្ឋក្នុងសហគមន៍នេសាទ រដ្ឋបាលជលផល និងមន្ត្រីជំនាញជាច្រើនទៀតជួយការងារទាំងអស់គ្នា ដើម្បីរក្សាផ្ការថ្ម និងមច្ឆារជាតិដើម្បីការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកមុជទឹកមើលផ្ការថ្ម និងជីវៈចម្រុះបាតសមុទ្រកាន់តែច្រើនឡើង ។

លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការទម្លាក់ថ្មសិប្បនិមិត្តក្នុងតំបន់កោះរ៉ុងនាពេលនេះ និងបានអំពាវនាវដល់បងប្អូនសប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករនៅក្នុងខេត្តព្រះសីហនុសូមចូលរួមជាមួយគណ:កម្មាធិការសន្តិសុខជាតិលម្ហរសមុទ្រ ក្នុងការសហការទម្លាក់ថ្មសិប្បនិមិត្តចូលទៅក្នុងបាតសមុទ្របន្ថែមទៀត ដោយកន្លងមករដ្ឋបាលខេត្តបានអំពាវនាវពីសប្បុរសជនចូលរួម ហើយក៍មានសប្បុរសជនចូលរួមជាបន្តបន្ទាប់ដើម្បីប្រយោជន៍សាធារណៈ បំរើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាអ្នកទទួលបានផលប្រយោជន៍ពីការការពារថែរក្សាអភិរ័ក្ស នៅតំបន់កោះរ៉ុងនាពេលនេះដែលទទួលបានប្រភពចំណូលជាថវិការពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលគេមកទស្សនាធនធានធម្មជាតិនៅបាតសមុទ្រដែលបានអភិរក្ស័៕ ឆ្លាម សមុទ្រ


ចែករំលែក៖