ប៉ោយប៉ែត៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តLEXUS នឹងរថយន្តHIGHLANDER បុកគ្នាធ្វើឲ្យស្ត្រីមានគភ៌ជាង៧ខែ ជិះរថយន្តLEXUS រងរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវបំបែកជា៤ ឋិតក្នុងផូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា ស្ត្រីមានគភ៌ជាង៧ខែរងគ្រោះមានឈ្មោះ ហួត សេរីរតនា អាយុ២៩ឆ្នាំ មុខរបអាជីវករ លក់ដូរផ្សាររុងក្លឿរស់នៅក្នុងភូមិបាលិលេយ្យយ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានសាច់ញ្ញាតិបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប។
ប្រភពបន្តថា មុនកើតហេតុ មានរថយន្តLEXUS មួយគ្រឿ ងចង្កូតស្ដាំ ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2S.4282 ដែលម្ចាស់អ្នកបើកមានឈ្មោះ ភិន សុខ ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះហួត សិរីរតនា អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធមានផ្ទៃពោះជាង៧ខែ អ្នកទាំងពី រស់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ចំណែករថយន្តបង្កម៉ាក HIGHLANDER ពណ៌ទឹកដោះគោ ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AE.9277 អ្នកបើកមានឈ្មោះ ធម្ម ចាន់ណាត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បើកក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនទាំងអស់គ្នា លុះដល់ចំណុចកើតហេតុជាផ្លូវកែង មិនគោរពច្បាប់ ក៏ជ្រុលចង្កូតទៅបុករថយន្តLEXUS បណ្ដាលឲ្យខូចខាតទ្វារទាំងពីរផ្នែកខាងស្ដាំ និងបណ្ដាលឲ្យត្រូវស្ត្រីមានគភ៌ នៅក្នុងរថយន្តរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។
ក្រោយកើតហេតុ នគរបាលនៃកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតមកយករថយន្តទៅរក្សាទុកដើម្បីឲ្យម្ចាស់ សម្រួលគ្នាក្នុងករណីយោគយល់។
ជុំវិញករណីនេះ លោកឈឿន ប៊ុនថា ប្រធានផ្នែកចរាចរណ៍បានបញ្ជាក់ថា ឲ្យម្ចាស់រថយន្តទាំងពីររកដំណោះស្រាយរៀងខ្លួន ដើម្បីបញ្ចប់រឿង បើក្នុងករណីអ្នករងរបួសមានបញ្ហាអ្វីកើតឡើងក្នុងពេលមួយសប្ដាហ៍លោកនឹងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការ៕ វណ្ណា