ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពស្ទាក់វាយនឹងចាក់សម្លាប់យ៉ាងសាហាវ

ចែករំលែក៖

ខេតកោះកុង៖ យុវជនម្នាក់ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពស្ទាក់វាយនឹងចាក់សម្លាប់យ៉ាងសាហាវបំផុត ដោយប្រើអម្បែងដប។

ករណីឃាតកម្មនេះ កើតឡើង នៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០១៧ វេលាម៉ោងជាង១៦ល្ងាច ត្រង់ចំណុចឃ្លាំងខាងក្រោយផ្សារ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនរងគ្រោះត្រូវឃាតកយកដបវាយឲ្យបែក រួចយកទៅចាក់លើជនរងគ្រោះឈ្មោះ តាំ វ៉ាន់ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ បានស្លាប់ពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ករណីនេះកម្លាំងជំនាញស្នងការនគរបាលខេត្តកំពុងស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

សពរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ហេង សូរិយា


ចែករំលែក៖