ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្ទួនស្លាប់យ៉ាងអាណោចអាធ័មមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្នប្រាប់ថា ពួកគាត់មានការភ្ញាកផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារបុរសចំណាស់ម្នាក់ ចងកសម្លាប់ខ្ទួនស្លាប់ យ៉ាងអាណោចអាធ័ម នៅក្នុងភូមិថ្មី ឃុំសាមគ្គី ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ រស់នៅម្នាក់ឯងមានឈ្មោះ វ៉ាន់ ហុច ភេទប្រុស អាយុ ៥៦ឆ្នាំ បានយក ខ្សែអង្រឹងចងកធ្វើអត្តឃាតខ្លួនឯងនៅនឹងដើមស្វាយ ក្នងភូមិថ្មី ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រហូតមកដល់ពេលនេះ សមត្ថកិច្ច រកមូលហេតុមិនឃើញ ដោយសារជនរងគ្រោះរស់នៅតែម្នាក់ឯង ហើយគ្មានតម្រុយអ្វីសោះ។

ក្រោយពីធ្វើកុសល្យវិច័យរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតមែន នេះប្រហែល តូចចិត្តដោយគ្មាន ប្រពន្ធ កូន និងភាពឯកោ។ បន្ទាប់មកប្រគល់សាកសពឲ្យអ្នកភូមិផងរបងតែមួយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី

 


ចែករំលែក៖