មហាអំណាចទីមួយរបស់អាមេរិក នឹង រងការលំបាកនៅពេលដែលចិន និងរុស្ស៊ី កាន់តែជិតស្និទ្ធគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងវិស័យសេដ្ឋកិច្ចនិងយោធា ។ កន្លង មកថ្មីៗ ចិនបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅធ្វើសមយុទ្ធរួមជាមួយរុស្ស៊ី នៅក្បែរ អាមេរិក បានបង្កឲ្យអាមេរិកកាន់តែបារម្ភ។ នៅពេលនេះដែរ ចិន និងរុស្ស៊ីមានទំនាក់ ទំនងសេដ្ឋកិច្ច យ៉ាងល្អប្រសើរបំផុត ដោយប្រទេសទាំងពីរបានព្រមព្រៀងគ្នាជាច្រើន ក្រោយពេលលោកពូទីនបានចូលរួមក្នុង កិច្ចប្រជុំ វេទិកាសេដ្ឋកិច្ច។
សារព័ត៌មានចិនកាលពីថ្ងៃទី៨ខែកញ្ញា បានដកស្រង់សម្តី ឧបនាយករដ្ឋមន្ត្រីចិន Wang Yang ដែលបានបញ្ជាក់ថា នៅពេល នេះចិន កំពុងតែរៀបចំផែនការក្នុងការ បណ្តាក់ទុនទឹកប្រាក់ ប្រមាណជា១៥,៣ ពាន់លានដុល្លារ នៅក្នុងគម្រោងរួមគ្នាមួយ ជាមួយនឹងប្រទេសរុស្ស៊ី Wang បានឡើង ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូល លើកទី២ នៃវេទិកាសេដ្ឋកិច្ច តំបន់ភាគ ខាងកើត នៅក្នុងទីក្រុងផែសមុទ្រ នៃ ប្រទេសរុស្ស៊ី Vladivostok ថា ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្ថែមការវិនិយោគរួមគ្នាជាមួយនឹងរុស្ស៊ី ទៅកាន់ តំបន់ចុងបូព៌ា នៃប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា សម្រាប់តំបន់ចុងបូព៌ារបស់ប្រទេសរុស្សី ប្រទេសចិនគឺជាប្រទេសនាំ ចូលធំបំផុតនៅទីនោះ ហើយក៏ជាទីផ្សារប្រទេសធំទី២ ដែលទំនិញរបស់ខ្លួន នាំចេញទៅកាន់ទីនោះ ខណៈដែលអ្នកវិនិ យោគទុនចិន បានធ្វើការបណ្តាក់ទុន ក្នុងគម្រោងប្រមាណជា ២៦គម្រោងរួចមក ហើយ។
កន្លងមកចិន និងរុស្ស៊ី បានវិនិយោគរួមគ្នាលើគម្រោងជាច្រើន ក្នុងនោះមានវិស័យស្រាវជ្រាវអវកាស ការបង្កើតរោងចក្រ ផលិតយន្តហោះស៊ីវិល សម្រាប់ដឹកអ្នក ដំណើរជាដើម។
នៅក្នុងវិស័យដោះដូរពាណិជ្ជកម្មវិញ រវាងចិននឹងរុស្ស៊ី មានទឹកប្រាក់ដល់ទៅ ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧នេះ គឺជាចំនួនមួយយ៉ាងច្រើនបំផុត។ គ្រាន់តែនៅក្នុងខែកក្កដា វិស័យពាណិជ្ជ កម្មទ្វេភាគី មានទឹកប្រាក់ដល់ទៅ៤៦,៨២ពាន់លានដុល្លារ គឺកើនឡើង២១,៨ភាគ រយ បើប្រៀបធៀបនឹងឆ្នាំ២០១៦៕ ម៉ែវ សាធី