ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងទៅឃ្វាលគោដើរធ្លាក់ប្រឡាយលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់លង់ទឹកស្លាប់កាលពីវេលាម៉ោង៦និង១៥នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចតំបន់វាលរការស្ថិតក្នុង ឃុំពង្រ ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្នោះហង្ស កុសល ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅ ភូមិតាព្រៃ ឃុំពង្រ ស្រុកបារាយណ៌ ខេត្តកំពង់ធំ (ស្លាប់) មូលហេតុទៅឃ្វាលគោផឹកស្រាស្រវឹងដើរធ្លាក់ទឹក ប្រឡាយលង់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយលង់ទឹកមែន រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖