ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវបញ្រ្ចាសទិស រថយន្តមកដល់បុករបួសស្រាល ម៉ូតូកល់ក្រោមរថយន្ត

ចែករំលែក៖

ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកូរ៉េមួយគ្រឿង បុកជាមួយនឹងម៉ូតូម៉ាកធូដេបណ្តាលឲ្យអ្នកបើកបរម៉ូតូររងរបួសសន្លប់បាត់ស្មារតីកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅមុខនឹងក្រុមហ៊ុនតូយ៉ូតា តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូធូដេមួយគ្រឿង ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ កំពត 1J-8811 បើកបរដោយយុវជនមិនស្គាល់ឈ្មោះម្នាក់មានវ័យប្រហែលជា២០ឆ្នាំបាន ជិះបញ្ច្រាសទិសដៅចរាចរណ៍បម្រុងនឹងឆ្លងផ្លូវសហព័ន្ធរុស្ស៊ី ហើយភ្លាមនោះក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បម្រុងនឹងបុកម៉ូតូនេះ តែសំណាងល្អម៉ូតូគេចមកកៀនទាន់។បន្ទាប់មកម៉ូតូក៏វាក់ជាមួយនឹងរថយន្តកូរ៉េ ដឹកទំនិញមួយគ្រឿង ពណ៌សលាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7880 បើកបរដោយបុរសម្នាក់ក៏បានបុកចំពីមុខម៉ូតូពេញទំហឹង ធ្វើឲ្យអ្នកបើកម៉ូតូខ្ទាតមកក្រោមរថយន្តរបួសស្រាលឯម៉ូតូកល់ជាប់ក្រោមរថយន្ត។ក្រោយឃើញហេតុការន៍បែបនេះអ្នកបើកបររថយន្តនោះបានចុះមកមើលជនរងគ្រោះ ហើយសែងដាក់លើចិញ្ចើមផ្លូវ ហៅរថយន្តរថយន្តសង្គ្រោះបន្ទាន់មកទទួលយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យហុងហាក់ ។

ក្រោយពេលកើតហេតុនគរបាលខណ្ឌសែនសុខបានចុះមកដល់ធ្វើការវាស់វែងនិងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកថ្លារង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖