ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្លន់យកម៉ូតូបានសម្រេចនៅខណ្ឌចំកាមន មិនរំខានដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមកពីញាំអីជាមួយមិត្តភក្តិបំណងត្រឡប់ទៅផ្ទះវិញ ដល់ពាក់កណ្ដាលផ្លូវឈប់ ជុះនោមត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមិនចាំម៉ាក់មកធ្វើសកម្មភាពកាប់បណ្ដាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូហ្ស៊ុយសាគីលែតបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ច ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ផ្លូវ១៨៣ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទំនប់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ តាន់ ចាន់តូ ភេទប្រុស ២៦ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រុកកំណើតភូមិកំពង់រទះ ស្រុក ស្ទឹងសែន ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមកពីញាំអីជាមួយមិត្តភក្តិ ដោយជិះម៉ូតូមួយម៉ាកស៊ុយសាគីលែត ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1CU-7439 ដោយជិះតែម្នាក់ ខណ:មកដល់ចំណុចកើតហេតុ ខ្លួនបានឈប់ជុះនោម ស្របពេលនោះក៏លិចមុខក្រុមជនសង្ស័យមកដល់ហើយបានយកដាវសាំម៉ូវៃកាប់ជាច្រើនកាំបិតបណ្ដាលឲ្យត្រូវដៃទាំង២របួសធ្ងន់ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តមន្ទីរសំរាកព្យាបាន សុខលាបមេត្រីទៅដឹកយកមកសង្គ្រោះតែដោយសារតែស្នាមរបួសធ្ងន់ពេក ក៏បានបញ្ជួនបន្តទៅមន្ទីរពេទ្យកាលម៉ែត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានត្រឹមតែទៅធ្វើកំណត់ហេតុនៅមន្ទីរពេទ្យ និងណែនាំឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ ៕ ស រស្មី


ចែករំលែក៖