ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរកកន្លែងចតចូលផឹកស៊ីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ភ្ញៀវនៅក្នុងហាងផ្អើលរត់បះសក់

ចែករំលែក៖

ដោយសារតែអ្នកបើកបរចេះស្ទើរភ្លើង ខណ:ថយរថយន្តរកកន្លែងចូលចតក្នុងបំណងចូលផឹកស៊ីនៅក្នុងអាហាររដ្ឋាន ដែលមានយីហោអាហារដ្ឋាន (ជៀន ជៀន) ដែលមានទីតាំងស្ថិតនៅ ក្បែរចំណតរថយន្តខាងមុខផ្សារលើក្នុងភូមិ០២ សង្កាត់លេខ០២ ក្រុង_ខេត្តព្រះសីហនុ ខណ:អ្នកបើកបរថយរថយន្តបែបស្ទាក់ស្ទើរបានថយរថយន្តក្នុងល្បឿនទាំងគំហ៊ុកទៅបុកឡើងលើខឿនបេតុងសំយ៉ាបលាងចាន_លាងកែវនអាហារដ្ឋានខាងលើលាន់សូរដូចផ្គររន្ទះក្នុងរដូវប្រាំង បណ្តាលឲ្យភ្ញៀវជាតិ និងអន្តរជាតិ ភ្ញាក់ផ្អើលរត់ចេញជាន់ជើងគ្នាឡើងបះសក់រៀងៗខ្លួន ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងទីតាំងខាងលើ ដែលបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ_8234ព៏ណខ្មៅជាអ្នកទេសចរណ៍មកពីភ្នំពេញ អ្នកបើកបរ និងអ្នករួមដំណើរប្រមាណ៤_៥នាក់នៅក្នុងរថយន្តមិនផ្តល់អត្តសញ្ញាណហើយនៅក្នុងហេតុការណ៍បង្កខាងលើមិនបណ្តាលឲ្យរងរបួសឬបាត់បង់ដល់អាយុជីវិតមនុស្សទេ ដោយឡែករថយន្តរងការខូចខាតអស់មួយចំហៀងរថយន្តផ្នែកខាងស្តាំ ។ បន្ទាប់ពីរថយន្តបង្កហេតុខាងលើបានប្តូរកង់ ដែលបានបែកក្នុងការបង្កហេតុនៅអាហារដ្ឋានខាងលើរួចមក ក៏ចេញដំណើរទៅតាមបណ្តោយវិថីឯករាជ្យឆ្ពោះទៅតោ០២លុះបើកបរដល់ផ្លូវកែងបត់អតីតតុលាការចាស់ក្នុងសង្កាត់លេខ០៤ដោយសារតែអ្នកបើកបរស្ទើរភ្លើង (ទើប និងរៀនបើកបរ) ក៏ជ្រុលចង្កូតទៅបុករះម៉ូតូចំនួន០៣គ្រឿងបន្ថែមទៀតបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរមានស្ត្រី០២នាក់ និងបុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្ត គ្លីនិកដឹកយកទៅធ្វើការសង្គ្រោះដោយឡែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរក្នុងរថយន្តបានចុះរត់គេចខ្លួនបាត់ ។ ហើយរថយន្ត និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុស្ទូច យកទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលធ្វើដំណើរចូលមកផ្សារលើក្រុង ខេត្តព្រះសីហនុបានរិះគន់ទៅលើអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដែលមិនមានចំណាត់ការទៅលើម្ចាស់អាហារដ្ឋានខាងលើ ដែលយកចញ្ចើមផ្លូវសងខាងអាហារដ្ឋានធ្វើជាចំណតរថយន្តសម្រាប់ភ្ញៀវ ដែលចូលទៅទទួលទានអាហារក្នុងអាហាររដ្ឋានរបស់ខ្លួនបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលប្រឈមទៅ និងហានិភ័យ នៃករណីគ្រោះថ្នាក់ ដែលកើតឡើងដូចមានតាមពេលវេលាខាងលើនេះជាដើម សំណាងហើយហើយ ដែលអ្នកលាងចាន លាងកែវមិននៅកន្លែងកើតហេតុ ហើយភ្ញៀវរត់ចេញទាន់ម្ល៉េះសមទៅជាយ៉ាងទេ ។

នៅថ្ងៃកើតហេតុខាងលើ ក៏ស្របទៅ និងថ្ងៃលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការពង្រឹងការ_ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅក្នុងឪកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរផងដែរ មិនត្រូវឲ្យមានការឆកល្វែងនៅទីវត្តអារាម និងទីប្រជុំជនត្រូវតែរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អរប្រសើរការពារទប់ស្កាត់ និងបង្រាបរាល់បទល្មើស ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានឃើញហេតុការណ៍ខាងលើបានរិះគន់ត្រង់ៗទៅលើសមត្ថកិច្ចនគរបាលជំនាញពាក់ព័ន្ធថាបើទោះបីជាករណីខាងលើមិនបានបង្កឲ្យមានរងរបួសឬមានបាត់បង់ដល់អាយុជីវិតមនុស្សយ៉ាងណាក្តី ក៏គួរតែមានវត្តមានសមត្ថកិច្ចជំនាញមកសាសួរនាំពីច្បាប់ចរាចរណ៍ផ្លូវគោគ និងលិខិតស្នាមផ្សេងៗរបស់អ្នកបើកបរនៅកន្លែងកើតហេតុក្នុងអាហារដ្ឋានខាងលើ មិនមែនបណ្តែតបណ្តោយឲ្យអ្នកបង្កចេញទៅវិញដោយមិនបានធ្វើការអប់រំលើផ្លូវច្បាប់យ៉ាងដូចនេះទេ ?ទុកជាការអប់រំ និងធ្វើកិច្ចសន្យាទៅតាមផ្លូវច្បាប់ដល់ម្ចាស់រថយន្ត មិនឲ្យបង្កហេតុបន្តទៅទៀត ហើយម្ចាស់អាហារដ្ឋានខាងលើផងដែរមិនត្រូវឲ្យភ្ញៀវយករថយន្តមកចតរំលោភមកលើចំណីផ្លូវសាធារណ:យ៉ាងដូច្នេះទេជៀសវាងមានហេតុការណ៍កើតឡើងនៅថ្ងៃក្រោយទៀត ។

ជុំវិញបញ្ហារខាងលើនេះយើងសមត្ថកិចនគរបាលជំនាញបានឲ្យដឹងថា ម្ចាស់រថយន្តបង្កហេតុចំនួន២លើកក្នុងម៉ោងតែមួយខាងលើ បានរត់គេចខ្លួនក្នុងពេលបង្កហេតុជាលើកទី០២ហើយពេលនេះរថយន្តបង្កហេតុសមត្ថកិច្ចនគរបាលកំពុងតែស្ទូចរថយន្តបង្កហេតុយកទៅរក្សាទុករង់ចាំការដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖