ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទទួលបទបញ្ជារបស់ព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ធ្វើការបង្រ្កាបមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៧នាក់ រួមទាំងវត្ថុតាង ដើម្បីបន្តនីតិវិធី។
ប្រតិបត្តិការខាងលើធ្វើឡើងតាំងពីព្រឹកព្រលឹមរហូតដល់ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកាប៉ះ និងភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការបង្រ្កាបបានមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៧នាក់ ក្នុងនោះឆែកឆេរកឃើញឧបករណ៍ជាវត្ថុតាងមួយចំនួនផងដែរ។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា ជនសង្ស័យទី១ ឈ្មោះ អាង ណារិន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ណាត វណ្ដ្ណត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ឈុន លីហៀង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំង ០៣នាក់នេះ រស់នៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ធ្វើការអប់រំលាយលាក់ជាអក្សត្រឹមត្រូវមានកិច្ចសន្យាពីអាណាព្យាបាល(នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ) ទី៤ ឈ្មោះ លី មុន្នីរដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ទី៥ ឈ្មោះ សូ វាសនា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់នេះ រស់នៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ទី៦ ឈ្មោះ ចក់ តុលា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ និងទី៧ ឈ្មោះ ភាព មេសា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់នេះ រស់នៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ហើយអ្នកទាំង ០៤នាក់នេះបានបញ្ជូនមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ។
លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា ចំពោះអ្នកទាំង ០៤នាក់នេះ ០៣នាក់បានធ្វើការអប់រំត្រឹមត្រូវលាយលាក់ជាអក្សមានអាណាព្យាបាលមកធានាយក ដោយឡែក៖ ឈ្មោះ ភាព មេសា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ រួមទាំងឧបករណ៍ជាវត្ថុតាង បានបំពេញនីតិវិធីបញ្ជូនទៅការិយាល័យជំនាញ(គ្រឿងញៀន)នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីអនុវត្តន៍បន្ត ដោយជាប់សង្ស័យផ្ដល់ឬសម្រួលទីតាំងក្នុងប្រើប្រាស៕ ប៉ឹម ពិន