ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់​សវនាការ​រឿង​ក្ដី​ទណ្ឌិត នាង ប៊ុនធឿន សាលក្រម​ប្រកាស​ថ្ងៃ​១១តុលា​

ចែករំលែក៖

ខេត្តកណ្ដាល៖ សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ បញ្ចប់​សវនាការ​រឿង​ក្ដី​ទណ្ឌិត​ នាង​ ប៊ុន​ធឿន​ ហើយ​សាលក្រម​គ្រោង​ប្រកាស​នៅ​ថៃ​ថ្ងៃ​ទី​១១​ ខែ​តុលា​ ខាងមុខ​នេះ​ ។​

ទ​ណ្ឌិតនាង ប៊ុនធឿន អាយុ៥៧ឆ្នាំ ជាប់ចោទចំនួនពីរបទល្មើស គឺ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ តាមមាត្រា៤២ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧និង២៣៩នៃក្រមព្រហ្មទណ្ឌ ។

លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល ធ្លាប់បានឱ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានប៉ុនប៉ងរំលោភក្មួយស្រីសាច់ថ្លៃម្នាក់អាយុ១៩ឆ្នាំ ។ ប៉ុន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រីម្នាក់ទៀតឈ្មោះ អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក ៕ ចេស្តា


ចែករំលែក៖