ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកនៅក្រោមដើមកកោះ ភ្លឺត្រពាំងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិក៏ដូចជាក្មេងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងក្នុង ឃំុថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលសង្ស័យចងកសម្លាប់ខ្លួនមាន ឈ្មោះ ទេស ភា អាយុ 56ឆ្នាំមុខរបរកសិកររស់នៅភូមិ ឃំុកើតហេតុខាងលើ ដោយក្រុមគ្រួសារបានអះអាងថា ប្ដីគាត់មានជំងឺយូរឆ្នាំមកហើយ ដោយបានព្យាបាលដែរ តែមិនធូរស្រាល ណាមួយមានជីវភាពខ្វះខាត និងថវិកាផងចេះតែទ្រាំទៅតាមព្រេងវាសនា។
តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានដើរទៅវាលស្រែខាងជើងផ្ទះតែម្នាក់ឯង លុះនៅពេលកើតហេតុស្រាប់តែមានក្មេងប្រទះឃើញចងកសម្លាប់ខ្លួនក៏បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាប្រាប់ក្រុមគ្រួសារ និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកពិនិត្យសាកសព។
តាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារសមត្ថកិច្ចស្រុក និងនគរបាលប៉ុស្ត័គ្រូពេទ្យព្រមទាំងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា បុរសនេះពិតជាបានយកខ្សែចងក្របីចង និងដើមកកោះប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីជារឿងឃាដកម្មនោះទេ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន