ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រម្នាក់ជិះម៉ូតូបុករថយន្តខូចលើចិញ្ចើមស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសកម្មកររោងចក្រម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូហើយសង្ស័យមិនបានមើលមុខ ក៏បុករថយន្តចតខូចកំពុងជុសជុលស្របទិសគ្នាកាលពីវេលាម៉ោង៧យប់ថ្ងៃទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ១ ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

សាក្សីថា បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយធ្វើដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែទៅបុករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌សមួយគ្រឿង ដែលខូចឈប់ចត និងកំពុងជុសជុលស្របទិសគ្នាពេញទំងហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

អ្នកបើករថយន្តមិនស្គាល់ឈ្មោះនោះទេ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនមកកាន់នគរបាលប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសដើម្បីសាកសួរ។

ជនរងគ្រោះត្រូវបានគេស្គាល់តាមកាតនៅជាប់ខ្លួនមានឈ្មោះប៊ុន សុភាព អាយុ២៤ ឆ្នាំ មុខរបរកម្មកររោងចក្រ ក្រុងបាវិត និងមិនមានបញ្ជាក់នៅទីលំនៅនោះទេ។

សពត្រូវបានសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖